Home ហោរាសាស្ត្រ ថ្ងៃទី​៧ ខែវិ...

ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​ជឿជាក់​លើ​អ្នកដទៃ​បានទេ​ពីព្រោះថា​ផល​មិនល្អ​នោះ​មាន​ចំពោះមុខ​ច្រើន​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព​រកាំចិត្ត​និង​ក្រុមមនុស្ស​ឈ្នានីស​ច្រើន​ផង​។​

រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំឆ្លូវ
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប បញ្ហា​មិនល្អ​ខ្លះៗ​យាយី​នាំឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​ពិសេស​អ្នកមាន​មុខរបរ​ដូច​គ្នា​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​វិញ​តែប៉ុណ្ណោះ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ត្រដែត ហេតុនេះ​អាចមាន​អ្វីមួយ​ធ្វើ ឱ្យ​លោកអ្នក​ទទួលជោគជ័យ​ឬ​មាន​អ្វីមួយ​ជា​របស់​ហេង​នាំ​មកឱ្យ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​មិន​យក​អារម្មណ៍​ដាក់ខ្លួន​ឬ​យក​បញ្ហា​មក​បង្កជម្លោះ​នោះ​បញ្ហា​តូចធំ​តែង​ឆ្លង​ផុត​ដោយ​ស្រួល​ផងដែរ​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​បំពេញការងារ​ដែ​ល​សំខាន់​ឬ​ធំដុំ​ខ្លាំង​ទេ​ហើយ​បើ​មានការ​ចាំបាច់​នោះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​ដូចនេះ​គប្បី​ចេះ​អត់ធ្មត់​ក្នុង​មុខរបរ​បន្តិច​ទើប​ប្រសើរ​ហោង​។​

​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​យក​ភាព​ប្រកែប្រកាន់​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ច្រើនពេក​ប្រយ័ត្ន​កើតជា​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំរោង
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​មាន​ភាព​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ការប្រកប​ការងារ​លោក​អ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច​ហើយ​រីក​ជាធំ រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​អ្វី​ចូលមក​កកូរ​ផ្លូវចិត្ត​មិនត្រូវ​ចាប់អារម្មណ៍​ច្រើន​ឡើយ​ពីព្រោះថា​ងាយ​កើត​នាពេល​ក្រោយ​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​ទីកន្លែង​លក់ដូរ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​ប្រុស​ស្រី​មានការ​រឹង​មានះ​និង​ប្រឆាំង​គ្នាច្រើន​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មួយចំនួន​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មិនគួរ​ទុកចិត្ត​មនុស្ស​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​ដោយ​មិន​ត្រូវយក​ខ្លួន​បៀត​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​គេ​នាំ​រឿង​រាវ​មកឱ្យ​នាំ​ជួប​ផល​លំបាក​ធ្ងន់ធ្ងរ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពិសេស​ស្ត្រី​ប្រយ័ត្ន​ខូចអនាគត​ភ្លឺ​ស្វាត​ឥតអំពើ​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មិនមាន​អ្វី​ប៉ះពាល់​ទេ​ប៉ុន្តែ​អ្វីដែល​លោកអ្នក​ជួប​បញ្ហាលំបាក​យាយី​ច្រើន​នោះ​ក៏​តែង​អាច​ឆ្លង​ផុត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់​ហើយ​មាន​ភាព​រកាំចិត្ត​គ្នាច្រើន​ទៀតផង​៕

ឆ្នាំវក
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​បើ​លោកអ្នក​មានការ​ប្រយ័ត្នប្រយែង នោះ​ឃើញថា​ផល​ប៉ះទង្គិច​នោះ​បើ​កើតមាន​គឺ​តិច​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ដែរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ច្រើនជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​បញ្ហា​មិនល្អ​យាយី​ផង​ហេតុនេះ​មុន​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​រឿង​រាវ​អាក្រក់​ទាំងឡាយ​មិនអាច​ឈានចូល​កើត​។​ដោយឡែក​សម្រាប់​ថ្ងៃនេះ​វិញ​ដួង​រាសី​របស់​លោកអ្នក​ល្អជា​មធ្យម​ដូចនេះ​ការប្រកប​ការងារ​ជួប​ស្ថានភាព​តានតឹង​ផ្លូវ​អារម្មណ៍​បន្តិច​ប៉ុន្តែ​យ៉ាងណា​កិច្ចការ​តូចធំ​បើ​លោកអ្នក​ខិតខំ​ពុះពារ​នោះ​ក៏​តែង​ទទួល ជោគជ័យ​មកវិញ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​ជួន​ផ្អែម​ជួន​ជូរចត់​មិនសូវ​ទៀងទាត់​ប៉ុន្មាន​ទេ​៕

ឆ្នាំច
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឱ្យ​សប្បាយចិត្ត​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​ផង​។​សម្រាប់​បញ្ហា​ការងារ​និង​ប្រាក់កាស​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​គួរសម​ហើយ​តែង​រីកចម្រើន​ឈានទៅ​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​ទំនាក់ទំនង​ស្នេហា​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មិន​ថា​បញ្ហា​តូចធំ​ទេ​គឺ​បាន​ធូរស្បើយ​ហើយ​ធ្វើ​អ្វី​ក៏​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការរស់នៅ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម័យ​ប្រឡង​ឌី​ប្លូ​មនៅ​ថ្...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​មន...

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...