ប្រែសម្រួលៈជា សីហៈ/ភ្នំពេញៈ មកដល់ពេលនេះអាមេរិកមានប្រធានាធិបតី៤៥ រូបហើយ តែប្រធានាធិបតីទី ៤៦ នៅមិនទាន់ដឹងថាអាចមានឫមិនទាន់មាននៅឡើយដោយសារតែលទ្ធផលនៃការបោះឆ្នោតនៅអាមេរិកនៅពេលនេះនៅមិនទាន់ច្បាស់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកគឺជាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល ហើយក៏ជាអគ្គបញ្ជាការកងទ័ព ដែលត្រូវបានជ្រើសរើសដោយ ការបោះឆ្នោតរយៈពេល ៤ ឆ្នាំម្តង ។
ចាប់តាំងពីការិយាល័យប្រធានាធិបតីនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៧៨៩ អាមេរិកមានបុរស ៤៤ នាក់ហើយដែលបានបម្រើការជាប្រធានាធិបតី។ ទីមួយគឺ ចច វ៉ាស៊ីនតោន ( George Washington)ដែលបានឈ្នះការបោះឆ្នោតជាឯកច្ឆ័ន្ច ។ លោក ហ្គ្រូវ័ ក្លេវ៏ឡែន ( Grover Cleveland) បានបម្រើការ ២ អាណត្តិដែលមិនជាប់គ្នានៅក្នុងតំណែង ហើយជាប្រធានាធិបតីតែមួយគត់ដែលបានធ្វើដូច្នេះ។ លោក ហ្គ្រូវ័ ក្លេវ៏ឡែន ជាប្រធានាធិបតីទី ២២ និងទី ២៤ របស់សហរដ្ឋអាមេរិក។ បច្ចុប្បន្នមានអតីតប្រធានាធិបតីដែលកំពុងរស់នៅបួននាក់។ អតីតប្រធានាធិបតីថ្មីបំផុតដែលត្រូវទទួលមរណភាពគឺលោក ចច ប៊ូស ( George H. W. Bush)នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៨ ។

ប្រធានាធិបតី វីល្លៀម ហារីរីសុន (William Henry Harrison ) ជាប្រធានាធិបតីអាមេរិកកាន់តំណែងខ្លីជាងគេង ដោយលោក បានទទួលមរណភាព ៣១ ថ្ងៃបន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ ១៨៤១ គឺខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ លោក ហ្វ្រេនលីន រ៉ូស៊ឺវែល ( Franklin D. Roosevelt)ជាប្រធានាធិបតី បម្រើការយូរជាងគេបំផុតដោយលោកបម្រការក្នុងរយៈពេលជាង ១២ ឆ្នាំមុនពេលលោកស្លាប់នៅអាណត្តិទី ៤ របស់លោកក្នុងឆ្នាំ ១៩៤៥។ លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកតែមួយគត់ដែលបានបម្រើការច្រើនជាងពីរអាណត្តិ។ ចាប់តាំងពីការផ្តល់សច្ចាប័នលើការធ្វើវិសោធនកម្មមាត្រា ២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥១ មកគ្មាននរណាម្នាក់អាចត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីច្រើនជាងពីរដងទេ។
ក្នុងចំណោមអ្នកដែលបានបម្រើការជាប្រធានាធិបតីនៃប្រទេសអាមេរិកមានបួននាក់បានស្លាប់នៅក្នុងគ្រោះ ធម្មជាតិ ៤ នាក់ត្រូវបានគេធ្វើឃាត និងម្នាក់បានលាលែងពីតំណែង ។ លោក ចន តាយល័ ( John Tyler) គឺជាអនុប្រធានាធិបតីទីមួយ ក្នុងអាណត្តិប្រធានាធិបតីហើយបានបង្កើតគំរូមួយដែលអនុប្រធានាធិបតីកាន់ការងារជា ប្រធានាធិបតីមានមុខងារពេញលេញជាប្រធានាធិបតី ដែលផ្ទុយពីប្រធានាធិបតីចាំផ្ទះ។ ក្រោយការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញលើកទី ២៥ ក្នុងឆ្នាំ ១៩៦៧ ។ លោក រីឆាត និចសុន គឺជាប្រធានាធិបតីដំបូងគេដែលបំពេញមុខងារទំនេរនៅក្រោមបទប្បញ្ញត្តិនេះនៅពេលដែលគាត់បានជ្រើសរើសលោក ជេរ៉ាល ហ្វត ( Gerald Ford) សម្រាប់តំណែងបន្ទាប់ពីការលាលែង ក្នុងឆ្នាំ ១៩៧៣។ នៅឆ្នាំបន្ទាប់ ជេរ៉ាល ហ្វត បានក្លាយជាមនុស្សទី ២ ដែលបានធ្វើដូច្នេះនៅពេលដែលគាត់បានជ្រើសរើសលោក ណែលសុន រ៉ូកេលហ្វែល័ (Nelson Rockefeller) ដើម្បីស្នងតំណែងរបស់គាត់បន្ទាប់ពីគាត់បានចោទប្រកាន់៕