Home ព័ត៌មានជាតិ សង្គម ថ្ងៃនេះ​មាន​ក...

ថ្ងៃនេះ​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន ០២​នាក់ និង​មាន​ករណី​ជាសះស្បើយ​ចំនួន ០២​នាក់​

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា នេះ មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន​០២​នាក់ និង មាន​ករណី​ជាសះស្បើយ​ចំនួន​០២​នាក់​។ នេះ​ជាការ​បញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​នេះ​។​

​ករណី​វិជ្ជមាន​ថ្មី​ចំនួន​០២​នាក់ មាន ១-​បុរស​ជនជាតិ​ឥណ្ឌា​អាយុ ៣៣​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​សង្កាត់​លេខ​០៤ ក្រុងព្រះសីហនុ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត ជើងហោះហើរ​នៅ ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​ទី​២-​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌីត និង​បន្ត​ជើង​ហោះ ហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ទាំងពីរ​នាក់​ខាងលើ គឺ វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ១០៧​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​បុរស​ទាំងពីរ​នាក់​ខាងលើនេះ​ផងដែរ ។ រីឯ អ្នកដំណើរ​ចំនួន ១០៥​នាក់ ដែលមាន លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៥ នោះ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន ៣០​នាក់ សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ១៧​នាក់ សណ្ឋាគារ​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ០១​នាក់ និង​សណ្ឋាគារ​មួយ​ផ្សេងទៀត ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥៩​នាក់​។

រីឯករណីជាសះស្បើយចំនួន ០២នាក់ គឺស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ មានអាសយដ្ឋានស្នាក់​នៅភូមិ​អាចារ្យ​លាក់ សង្កាត់អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអឺរ៉ាក់ បន្តជើង​ហោះ​ហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ និងម្នាក់ទៀតគឺបុរសជនជាតិខ្មែរអាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្ត​ពោធិ៍សាត់ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០។ បុគ្គលទាំងពីរនាក់ខាងលើ ត្រូវបានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញ​ពី​មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular