Home ព័ត៌មានជាតិ សង្គម ឆ្នាំ២០២១ ក្រ...

ឆ្នាំ២០២១ ក្រសួង ស្ថាប័នរដ្ឋ ជ្រើសរើស ក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី ជាង ៦០០០ នាក់

ដោយ៖ ម៉េងឆៃ/ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា បានចេញលិខិត ជូនដំណឹងដល់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន ស្តីពី ការផ្តល់ផែនការក្របខណ្ឌជូនគ្រប់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២១។ នោះគឺរាជរដ្ឋាភិបាល អនុញ្ញាតឲ្យជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី ចំនួន ៦១០៦នាក់ នៅឆ្នាំ២០២១។

តារាងឧបសម្ព័ន្ធ ស្តីពី ការបែងចែកក្របខណ្ឌមន្ត្រីរាជការស៊ីវិល ជូនក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២១ ត្រូវបានក្រសួងមុខងារសាធារណៈ លើកឡើងនូវក្រសួងស្ថាប័ន ចំនួន ៣២ ដោយបង្ហាញនូវចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី ដែលត្រូវជ្រើសរើស។ ក្នុងនោះ ក្រសួងអប់រំយុវជន និងកីឡា ត្រូវបានអនុញ្ញាតឲ្យជ្រើសរើសក្របខណ្ឌមន្ត្រីរាជការថ្មី ច្រើនជាងគេ នៅឆ្នាំ២០២១ ដល់ទៅ ៣៦០០ នាក់។ បន្ទាប់មក គឺក្រសួងសុខាភិបាល ដែលមានចំនួន ១៣០០នាក់។ រីឯក្របខណ្ឌថ្មីតិចជាងគេ គឺក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៥នាក់ និងក្រសួងមុខងារសាធារណៈ ៨នាក់ ស្មើនឹងចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី របស់ក្រសួងរ៉ែ និងថាមពល នៅឆ្នាំ២០២១ ដែលត្រូវជ្រើសរើសតែ ៨នាក់ដែរ។

យ៉ាងណាក៏ដោយ ក្នុងតារាងឧបសម្ព័ន្ធ ស្តីពី ការបែងចែកក្របខណ្ឌមន្ត្រីរាជការស៊ីវិល ជូនក្រសួងស្ថាប័ន សម្រាប់ឆ្នាំ២០២១ ក៏បានកំណត់ថា ក្រសួងស្ថាប័ន ចំនួន ១០ មិនត្រូវបានអនុញ្ញាតឲ្យជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី នៅឆ្នាំ២០២១ ទេ រួមមាន៖ ១-រាជបណ្ឌិតសភាកម្ពុជា ដែលស្ថិតក្រោមគណៈរដ្ឋមន្ត្រី ២-ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៣-ក្រសួងការបរទេស ៤-ក្រសួងផែនការ ៥-ក្រសួងអភិវឌ្ឍន៍ជនបទ ៦-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ៧-ក្រសួងធម្មការ និងសាសនា ៨-ក្រសួងយុត្តិធម៌ ៩-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង១០-គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

សូមរម្លឹកថា ដោយសារតែវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល បានសម្រេចផ្អាក មិនឲ្យជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលថ្មី នៅក្នុងឆ្នាំ២០២០ នេះទេ។ ការសម្រេចនេះ ដើម្បីកាត់បន្ថយចំណាយរបស់រាជរដ្ឋាភិបាល៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...