Home ព័ត៌មានអន្តរជាតិ ពួក​សាធារណរដ្...

ពួក​សាធារណរដ្ឋ​បែកបាក់ ដោយសារតែ​ការអះអាង​របស់​ត្រាំ​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​នៅពេល​ប្រធានាធិបតី ត្រាំ មួម៉ៅ​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើស​រើ​ប្រធានាធិបតី​អាម៉េរិក សហសេវិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ខ្លះ​ក្នុង​សភា​បាន​ព្រល​យ​​ពាក្យ​ថា លោក​គួរ​បន្ថយ​វោហា​ស័ព្ទ​ឬ​ការអះអាង​ចោទប្រកាន់​គ្មាន​ភស្តុ​ង​តាង​។​

​នៅ​៣​ថ្ងៃ​ក្រោយ​ការបោះឆ្នោត សន្លឹកឆ្នោត​កំពុង​ត្រូវ​គេ​រាប់​នៅក្នុង​រដ្ឋ​ជា​សមរភូមិ​ក្តៅ ផេន​ស៊ីល​វេនៀ​, ណេវ៉ា​ដា​,​អា​រី​ហ្សូ​ណា ,​ច​ច​ជៀ​និង​ណត ខា​រ៉ូ​ឡាយណា នៅពេល​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​​លោកចូ បៃ​ដិន នៅតែ​បន្ត​ទទួលបាន​សម្លេង​ឆ្នោត​នាំមុខ​ត្រាំ ដែល​អាច​នាំ​ទៅរក​ជ័យជម្នះ​។​

​ចំ​ពេល​ត្រាំ​អះអាង​និង​ចោទប្រកាន់​ដដែលៗ​អំពី​ការលួចបន្លំ​ការបោះឆ្នោត ព្រឹទ្ធ​សមាជិក រ៉​យ ប្លាន់ សមាជិក​ក្រុម​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា «​នៅ​ចំណុច​មួយ សេត​​វិមាន​នឹងត្រូវ​នាំ​ការចោទប្រកាន់​ដូច្នេះ​ទៅ​កាន់​តុលាការ និង​បង្ហាញ​ភស្តុ​ង​តាង​»​។​

​លោក​បាន​បន្ថែមថា «​ខ្ញុំ​ក៏​មិន​គិត​ថា វា​មិន​សម​ហេតុផល​សំរាប់​…​បៃ​ដិន​ទទួលយក​លទ្ធផល​មិន​ផ្លូវការ​ដូច្នេះ និង​លោក​ធ្វើ​អ្វី​ដែល​លោក​គិតថា​គួរ​ធ្វើ​»​។​

​លទ្ធផល​មិន​ផ្លូវការ​អាច​ចេញ​នៅ​ដើម​ថ្ងៃ​សុក្រ ដោយ​លោកបៃ​ដិន មាន​ផែនការ​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នៅពេល​ល្ងាច​។​

​ពេញ​មួយ​យុទ្ធនាការ​របស់លោក លោកបៃ​ដិន បាន​និយាយថា​លោក​នឹង​ធ្វើ​ការផ្សះផ្សារ​ការបែកបាក់​នយោបាយ​យ៉ាង​ជ្រាលជ្រៅ​ដែល​បាន​ញាំញី​សហរដ្ឋ​អាម៉េរិក​។​ទោះជា​យ៉ាងណា ការងារ​នេះ​អាច​ត្រូវ​រារាំង​​បើសិនជា​លោក​ត្រាំ​ជឿថា សន្លឹកឆ្នោត​មួយ​ផ្នែក​ដែលបៃ​ដិន​ឈ្នះ​នោះ​ខុសច្បាប់​។​

​ពួក​សាធារណរដ្ឋ​ប្រមាណ​៣០​ភាគរយ​ទទួលយក​ការអះអាង​របស់​ត្រាំ​ថា​លោក​ឈ្នះ​ការបោះឆ្នោត តែ​ពលរដ្ឋ​អាម៉េរិក​មួយ​ភាគ​ធំ​មិន​គិត​ដូច្នេះ​ទេ​។​

​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖​បើ​អ្នក​រាប់​សន្លឹកឆ្នោត​ស្របច្បាប់ ខ្ញុំ​ឈ្នះ​ដោយ​ងាយ ។​ដោយ​មិន​បង្ហាញ​ភស្តុតាង លោក​បាន​ចោទប្រកាន់​ពួក​ប្រជាធិបតេយ្យ​ថា «​ព្យាយាម​លួច​បន្លំ​សន្លឹកឆ្នោត​៕

​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖​បើ​អ្នក​រាប់​សន្លឹកឆ្នោត​ស្របច្បាប់ ខ្ញុំ​ឈ្នះ​ដោយ​ងាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...

អ្នកបើក​រ៉ឺម៉ក​លក់​ផ្កា ស...

ដោយៈ វណ្ណៈ/ព្រះសីហនុៈ បុរ...