Home ព័ត៌មានជាតិ សង្គម ចំនួន​អ្នក​ប៉...

ចំនួន​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កើន​ដល់​៨៨៩​នាក់

ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​បានចេញ​សេចក្តីជូនដំណឹង​មក​ថា ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ចំនួន​៤៩​នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំង​អស់គ្នា​។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៨៨៩​នាក់ សម្រាប់​ថ្ងៃ ទី​០៤-០៥ និង​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់​។

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួងសុខាភិបាល នៅតែ​ក្រើនរំលឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់​ទាំងអស់​ដែល មាន​លទ្ធផល​តេស្ត​លើក ទី​១ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​គេហដ្ឋាន​ឲ្យ​បាន ត្រឹម​ត្រូវ​​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន ៣​ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់ ធ្វើតេស្ត​រក​វីរុស​កូ​វីដ​-១៩ ចាប់ពី​ម៉ោង ០៧:០០​ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ ៖
​-លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០
​-លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០
​-លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...