Home ព័ត៌មានអន្តរជាតិ ពួក​សាធារណរដ្...

ពួក​សាធារណរដ្ឋ​ស្វះស្វែង​ប្រមូលប្រាក់​៦០​លាន ដើម្បី​ជួយ​ត្រាំ​ប្តឹងទៅ​តុលាការ​រឿង​លទ្ធផល​ឆ្នោត​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ពួក​សាធារណរដ្ឋ​កំពុង​ស្នើសុំ​ជំនួយ​យ៉ាងហោចណាស់​៦០​លាន​ដុល្លារ ដើម្បី​បង្កើត​មូលនិធិ​មួយ​សំរាប់​ជួយ​ចេញ​សោហ៊ុយ​ផ្លូវច្បាប់ ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅកាន់​តុលាការ​អំពី​លទ្ធផល​ការបោះឆ្នោត​ប្រធានាធិបតី អាម៉េរិក​។​

​ក្រុម​យុទ្ធនាការ​របស់​ត្រាំ បាន​ដាក់​ពាក្យបណ្តឹង​នៅ​ជាច្រើន​រដ្ឋ​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ ដែល​កំពុង​ផ្តល់​អោយ​គូប្រជែង ចូ បៃ​ដិន មាន​សម្លេង​នាំមុខ​និង​អាច​ក្លាយជា​អ្នកឈ្នះ​ឆ្នោត​។​

​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពីរ​បាន​និយាយ​ទៅកាន់​សារព័ត៌មាន​រ៉​យ​ទ័រ អំពី​ការ​រៃ​អង្គាស​ប្រាក់​នេះ ទោះជា​យ៉ាងណា​ក្រុម​យុទ្ធនាការ​និង​ក្រុម​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មិនបាន​ឆ្លើយតប​ទេ នៅពេល​ត្រូវ​បាន​សួរ​បញ្ជាក់​។​

​ការសុំ​ជំនួយ​សំរាប់​ប្រើ​ក្នុង​សមរភូមិ​ច្បាប់​នេះ កើត​ឡើង​នៅ​ពេល​បេក្ខជន​ទាំងពីរ​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​ផ្លូវការ​ថា​នរណា​ចាញ់ឈ្នះ តែ​ត្រាំ​កំពុង​មាន​សម្ល​ង​នៅ​ពីក្រោយ​គូប្រជែង​និង​អាច​នឹង​ចាញ់​​ឆ្នោត​បើសិនជា​សន្លឹកឆ្នោត​រាប់​អស់​៕

ក្រុម​អ្នកគាំទ្រ​ត្រាំ​ដែល​ចង់​បញ្ឈប់​ការរាប់​សន្លឹកឆ្នោត​និង​ពួក​អ្នកគាំទ្រ​ការរាប់​សន្លឹកឆ្នោត​នៅ​ហ្វីឡា​ដែល​ហ្វៀ កាលពី​ថ្ងៃ​៦​វិច្ឆិកា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...