ត្រួតពិនិត្យ​រដ្ឋបាល​តា​ម​បន្ទប់​ជួល​០៣​គោល​ដៅ និង​ណែនាំ​ពី​ការចាក់​ធុងបាស​នៅ​ពេល​យប់​បង្កឱ្យមាន​សំឡេង​រំខាន

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​នគរបាល​នៃ​ឣ​ធិ​កា​ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់​គោក​ឃ្លាង​លោក​មេភូមិ​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​គោក​ឃ្លាង​និង ដោយមាន​ការអនុញ្ញាតិ​ពី​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ា​អធិការនគរបាល​ខណ្ឌ​សែន​សុខ បាន​ចាត់តាំង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​គោក​ឃ្លាង ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បន្ទប់​ជួល​ចំនួន​០៣​គោលដៅ ចំនួន​២៣​បន្ទប់ ដែល​មា​មនុស្ស​សរុប​ចំនួន​៥៣​នាក់ ប្រុស ២៩​នាក់ ក្នុងនោះ​អាយុ​១៨​ឆ្នាំ​ឡើង​ចំនួន​៥០​នាក់ ប្រុស​២៧​នាក់​។ បន្ទប់​ជួល​នេះ​ស្ថិតនៅ​ផ្លូវ​បេតុង ក្រុមទី​៣ ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​រសៀល​ម្សិលមិញ ព្រមទាំង​ណែនាំ​អំពី​ចាក់ធុងបាស​នៅពេល​យប់ ដែល​បង្ក​ជា​សំឡេង​រំខាន និង​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ទាំង​ការរស់នៅ និង​ការហូបចុក ដើម្បី​ជៀសវាង​ពី​វីរុស​កូ​វីដ​-១៩​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...