Home ព័ត៌មានជាតិ សន្តិសុខ ក្រុម​ជនសង្ស័...

ក្រុម​ជនសង្ស័យ​វាយ​ប្លន់​បុរស​ជនជាតិ​ឥណ្ឌា​ដើរ​លក់​នំ​រ៉ូ​ទី​តាមផ្លូវ​អស់ពី​ខ្លួន​រលីង


ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ជាង​ដប់​នាក់​ប្រដាប់​ដោយ​ដំបង​និង​ដុំថ្ម​បាន​ស្ទាក់​វាយ​ប្លន់​ទៅលើ​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ ខណៈ​គាត់​កំពុង​រុញ​រទេះ​ដើរ​លក់​នុំ​រ៉ូ​ទី​តាមផ្លូវ យកលុយ​អស់រលីង​និង​ពង​ទា​ជិត​១០០​គ្រាប់​រួច​គេចខ្លួន​បាត់ស្រមោល​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​៦ ខែ វិឆ្ឆិកា ឆ្នាំ​២០២០ ស្ថិត​តាម​ប​ណ្ឌោ​យ​ផ្លូវ​២១៧ ចំណុច​មុខ​វត្ត​ស្ទឹងមានជ័យ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ។

​បុរស​ជនជាតិ​ឥណ្ឌា​រងគ្រោះ​ក្នុង​អំពើ​ប្លន់​នេះ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ រូបគាត់​បាន​រុញ​រទេះ​ដើរ​លក់​នំ​រ៉ូ​ទី​តាម​បណ្ដោយ​ផ្លូវ​២១៧​ពី​កើ​តទៅ​លិច​គោលបំណង​ទៅផ្ទះ​ជួល​នៅ​ម្ដុំ​លូ​ប្រាំ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ មាន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ជាង​ដប់​នាក់​ប្រដាប់​ដោយ​ដំបង​និង​ដុំថ្ម ធ្វើ​សកម្មភាព​វាយ​ទៅ​រូបគាត់​ប្លន់​យកលុយ​អស់​៣៨​ម៉ឺន​រៀល​និង​ពង​ទា​ជិត​១០០​គ្រាប់ ព្រមទាំង​សំភារៈ​មួយចំនួនទៀត ហើយ​គេចខ្លួន​បាត់អស់​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​១ តែដោយសារ​គាត់ ចេះ​ភាសា​ខ្មែរ​តិចៗ ទើប​សមត្ថកិច្ច​ប្រាប់ថា​ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​ពាក្យបណ្ដឹង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...