Home ព័ត៌មានអន្តរជាតិ ចាប់ផ្តើម​ជម្...

ចាប់ផ្តើម​ជម្លៀស​អ្នក​នៅ​ជុំវិញ នៅពេល​ភ្នំភ្លើង​សកម្ម​បំផុត​របស់​ឥណ្ឌូនេស៊ី កក្រើក​ញ័រ​ប្រុង​ផ្ទុះ

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សា​ការតា​,​ឥណ្ឌូនេស៊ី​៖ ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​សុក្រ បានចាប់ផ្តើម​ជម្លៀស​អ្នកស្រុក​ដែល​រស់នៅ​ក្បែរ​ភ្នំភ្លើង​មេ​រ៉ា​ពី​ចេញ​ក្រោយពី​ភ្នំ​នេះ​បង្កើន​សកម្មភាព​ញ័រ​របស់​វា​។​

​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ភ្នំភ្លើង​និង​ភូមិសាស្ត្រ​វិទ្យា បាន​ព្រមាន​ថា ភ្នំ​មេ​រ៉ា​ពី អាច​នឹង​ផ្ទុះ​នៅពេល​ណា​មួយ ដោយ​បញ្ជូន​ហ្គាស​និង​ពពក​ផ្សែង​ចុះ​ជម្រាលភ្នំ​៥​គីឡូម៉ែត្រ​។​

​មនុស្ស​ប្រមាណ​៣០០​នាក់​មកពី​២​ភូមិ ភាគច្រើន​ជា​ស្ត្រី​និង​មនុស្ស​ចាស់ ត្រូវបាន​នាំ​ទៅកាន់​ជម្រក​គ្រាអាសន្ន នៅ​ចម្ងាយ​យ៉ាងតិច​៦​គីឡូម៉ែត្រ​ពី​មាត់​ភ្នំភ្លើង​។​

​ភ្នំភ្លើង​កំពស់​២.៩៦៨​ម៉ែត្រ​នេះ នៅ​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ទីក្រុង​យ៉ុក​យ៉ា​ការតា ហើយ​មាន​មនុស្ស​ប្រមាណ​២៥​ពាន់​នាក់​រស់នៅ​ក្នុង​រង្វង់​១០​គីឡូម៉ែត្រ​ពី​វា​។​

​កាលពី​ខែ​មិថុនា មេ​រ៉ា​ពី បាន​ព្រួស​ផេះ​និង​ហ្គាស​ក្តៅ​ទៅក្នុង​អាកាស​កំពស់​៦​គីឡូម៉ែត្រ តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ទេ​។​

​ការផ្ទុះ​ចុងក្រោយ​របស់​វា​នៅ​ឆ្នាំ​២០១០ បាន​សម្លាប់​មនុស្ស​៣៤៧​នាក់ និង​បង្ខំ​អោយ​មនុស្ស​២០.០០០​នាក់​ភៀសខ្លួន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

អ្នកគ្រប់គ្រង និង​សិស្ស​ន...

ដោយៈ សុ​ផានី​តា​/​កោះកុង​...