Home កីឡា EPL : Man U ធ...

EPL : Man U ធ្វើដំណើរ​ទៅ​ទឹកដី Everton នៅ​ក្បាល​ព្រលប់​នេះ​, Chelsea អាច​ទប់ Clean Sheet លើក​ទី​៧? ខណៈ​ថ្ងៃអាទិត្យ​មាន​ជំនួប​ធំ​រវាង Man City និង Liverpool

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ឡុង​ដ៍ ៖ ការប្រកួត​បាល់ទាត់ English Premier League ចុង​សប្តាហ៍​នេះ​នឹង​ឈាន​ចូល​ជុំ​ទី​៨ ហើយ​ក្រុម​នាំមុខ​បណ្តោះអាសន្ន​លើ​កំពូល​តារាង​គឺ​ហង្ស​ក្រហម Liverpool​។ ហើយ​អ្វី​ដែល​ប្រិយមិត្ត​គាំទ្រ​បាល់ទាត់​ទន្ទឹង​រង់ចាំ​មើល​ជាងគេ គឺ​ជំនួប​រវាង​ក្រុម Manchester City និង Liverpool នៅ​ថ្ងៃអាទិត្យ​ស្អែក​។

  • Everton vs Man Utd (​ថ្ងៃ​សៅរ៍​)

​ក្រុម​ស្ករ​គ្រាប់ Everton ត្រូវធ្វើ​ចំណាត់ការ​អ្វី​មួយ​ជា​បន្ទាន់ មិន​ដូច្នេះ​ទេ​នឹង​បាត់បង់​សន្ទុះ​ចាប់ផ្តើម​ដ៏​អស្ចារ្យ​របស់​ខ្លួន​នៅ​ដើម​រដូវ​នេះ​។ ពួកគេ​ឥឡូវ​រអិល​មក​លេខ​៤ ហើយ​អ្វី​ដែល​សំខាន់​គឺ​ថា គូប្រជែង​ជូរចត់​របស់​ពួកគេ​គឺ Liverpool បាន​វិលត្រឡប់​មក​លើ​កំពូល​តារាង​វិញ​ហើយ​។

​ការប្រកួត​ចុង​សប្តាហ៍​នេះ​នៅ​ទឹកដី Goodison Park គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​ពួកគេ ប្រសិន​បើ​ពួកគេ​ដាក់​ក្តី​ស្រមៃ​ចង់បាន​ពាន​លី​ក​កំពូល​អង់គ្លេស​នោះ​។

​ក្រុម​ស្ករ​គ្រាប់​ថ្ងៃនេះ​នឹង​ត្រូវ​ប៉ះ​ជាមួយ​បិសាច​ក្រហម ដែល​កំពុង​ស្រែក​ឃ្លាន​ពិន្ទុ​ជាខ្លាំង​។ កូនក្រុម​របស់លោក អូ​ឡេ ហ្គា​ន់​ន័​រ សូល​ក្យ័​រ ហាក់​លែង​មាន​សំណាង​តទៅទៀត​ហើយ ខណៈ​ពួកគេ​បច្ចុប្បន្ន​ឈរ​នៅ​លេខ ១៥ ក្នុង​តារាង​ពិន្ទុ​។ លើសពីនេះ​ទៀត ក្រុម​បិសាច​ក្រហម​ឈ្នះ​ទើបបាន​២​ប្រកួត​ប៉ុណ្ណោះ ហើយ​ការ​ឈ្នះ​នេះ​ទៀត​សោត​គឺ​ទល់​នឹង​ក្រុម​បាត​តារាង​។

​រឿង​ដែល​អាច​រំពឹង​ទុក​បាន​ថ្ងៃនេះ​គឺ​ថា យើង​នឹង​ឃើញ​ក្រុម​ទាំង​ពីរ​ប្រឹង​លេង​ដាច់​ជើង​ចោល ហើយ​ដូច្នេះ​គ្រាប់​បាល់​ច្បាស់​ជា​របូត​ទៅវិញទៅមក​ច្រើន ដែល​នឹង​ធ្វើឱ្យ​ការប្រកួត​ល្អមើល​ជក់​ចិត្ត​។

​ប៉ុន្តែ​ក្រុម​ស្ករ​គ្រាប់​របស់លោក​កា​ឡូ​ស អាន់​សេ​ឡូ​ទី លេង​ល្អ​ខ្លាំង​ណាស់​នៅក្នុង​ទឹកដី គ្មាន​ក្រុម​អ្នក​អាច​ចាកចេញ​ទៅ​ដោយ​មិន​រងរបួស​នោះ​ឡើយ ហើយ​ដូច្នេះ​ក្រុម​ម្ចាស់ផ្ទះ​ច្បាស់​ជា​មានប្រៀប​ឈ្នះ​ជាង​បិសាច​ក្រហម​។

​ប្រវត្តិ​ត្រួសៗ ៖ ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​ចប់​ទៅ​គឺ ១-១​។ ៥​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ មាន​គ្រាប់​បាល់​ស៊ុត​ទៅវិញទៅមក​រវាង​ពួកគេ​។ បិសាច​ក្រហម​ខាន​ឈ្នះ​នៅ​ទឹកដី Everton ពីរ​ឆ្នាំ​មកហើយ​។ ប៉ុន្តែ Man Utd មក​ទឹកដី​ក្រុម​ស្ករ​គ្រាប់ ២២ លើក ឈ្នះ ១៦ ដង​។

​មុន​នឹង​ឈាន​ចូល​ការប្រកួត​នេះ ក្រុម​ទាំង​ពីរ​រង​បរាជ័យ​ដូចគ្នា ពោលគឺ Everton ចាញ់​២-១ នៅ​ទឹកដី Newscastle រីឯ Man Utd ចាញ់ Arsenal ១-០ នៅ​ទឹកដី​ខ្លួនឯង​។

​ក្រុម Everton លេង​នៅ​ទឹកដី​ខ្លួន​ឯង​ឈ្នះ​៨​លើ​ក​ជាប់​គ្នា មុនពេល​មក​ស្មើ​ជាមួយ Liverpool ប៉ុន្តែ​ពួកគេ​នៅតែ​អាច​មាន​លទ្ធភាព​បន្ត​ការ​ឈ្នះ​ឡើងវិញ នៅ​ពេល​ប៉ះ​ចំ​ក្រុម​បិសាច​ក្រហម ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​នៅ​ក្បាល​ព្រលប់​នេះ​។ ទស្សនៈ Everton ឈ្នះ ឬ​ស្មើ​។

  • Chelsea vs Sheffield United (​ថ្ងៃ​សៅរ៍​)

​តោ​ខៀវ Chelsea គឺជា​ក្រុម​ល្អ​បំផុត​មួយ​នៅក្នុង​លី​ក​កំពូល​អង់គ្លេស ហើយ​ថ្មីៗ​នេះ​ពួកគេ​បាន​ប្រែខ្លួន​ក្លាយ​ជា​ក្រុម​មុត​ស្រួច​បំផុត​មួយ​នៅក្នុង​ទ្វីប​អឺរ៉ុប​ទាំងមូល​ជា​មួយ​ការទិញ​ដូរ​ប្រកបដោយ​ភាព​វ័យឆ្លាត​។

​ជាពិសេស ការមកដល់​របស់​អ្នក​ចាំទី អេឌូ​អាត មែន​ឌី បាន​ជួយ​រុញ​ក្លឹប​តោ​ខៀវ​ក្លាយ​ក្រុម​ការពារ​រឹងមាំ​បំផុត​មួយ​នៅក្នុង​លី​ក ហើយ​៦​ប្រកួត​ចុងក្រោយ ពួកគេ​ទប់​ជាប់​មិន​ឱ្យ​របូត​គ្រាប់​បាល់ (Clean Sheet) នៅ​គ្រប់​ក្របខ័ណ្ឌ​ប្រកួត​ទាំងអស់​។ ហើយ​ពួកគេ​សង្ឃឹមថា​នឹង​ទទួលបាន​លទ្ធផល​គាប់​ប្រសើរ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​។

​ចុង​សប្តាហ៍​នេះ ពួកគេ​សង្ឃឹម​ឈ្នះ​ធំ​ដើម្បី​បង្កើន​ស្មារតី​ឆ្ពោះទៅរក​ការ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស​។ ហេតុផល​គឺថា ពួក​គេ​លេង​នៅ​ទឹកដី​ខ្លួនឯង និង​ប៉ះចំ​ក្រុម​អន់​បំផុត​នៅក្នុង​លី​ក​។

Sheffield United មិន​ត្រឹមតែ​មិនទាន់​ឈ្នះ​ការប្រកួត​ណាមួយ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែមទាំង​ស៊ុត​បាន​ទើប ៣ គ្រាប់​នៅ​ក្នុង​ការប្រកួត​សរុប ៧ ជុំ​មកនេះ​ទៀតផង​។

Chelsea មាន​ប្រវត្តិ​ល្អ​ខ្លាំង​ជាមួយ Sheffield United នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដូច្នេះ​យើង​គ្មាន​រំពឹង​អ្វី​ក្រៅតែពី Chelsea ឈ្នះ​ច្រើន​គ្រាប់ និង​ទប់​ជាប់ Clean Sheet ជា​លើក​ទី​៧​ជាប់​គ្នា​នោះឡើយ​។

  • Manchester City vs Liverpool (​ថ្ងៃអាទិត្យ​)

​ក្រុម​ទាំង​ពីរ​ជា​ក្រុម​ល្អ​ដាច់​គេ​នៅ​លី​ក​កំពូល​អង់គ្លេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​រដូវ​កាល​នេះ​ក៏​កំពុង​ប្រជែង​ពាន​នឹង​គ្នា​ផង​ដែរ​។ គិត​មក​ទល់​បច្ចុប្បន្ន​ក្រុម​ហង្ស​ក្រហម​កំពុង​ឈរ​លើ​កំពូល​តារាង ខណៈ City កំពុង​តាម​ពីក្រោយ ៥ ពិន្ទុ​។

​ទោះយ៉ាងណា គេ​ត្រូវ​កត់សម្គាល់​ដែរ​ថា ក្រុម​របស់​លោក​ប៉េប ហ្គាឌី​អូ​ឡា មាន​មួយ​ប្រកួត​សល់​ក្នុង​ដៃ​។ ការប្រកួត​រវាង​ពួកគេ​នៅ​ថ្ងៃអាទិត្យ​ទំនង​ជា​ការចាប់ផ្តើម​កា​រ​ប្រជែង​ពាន​មែនទែន​ហើយ ដូច្នេះ​ប្រសិនបើ​ក្រុម​ណា​ឈ្នះ ច្បាស់​ណាស់​ពួកគេ​នឹង​បន្ត​សន្ទុះ​ទៅមុខ​លឿន​ជាក់​ជាមិនខាន​។

​ហេតុដូច្នេះ ពួកគេ​នឹង​បញ្ចេញ​សមត្ថភាព​លេង​១០០​ភាគរយ​ដូចគ្នា​។

​ចូល​មក​ប្រកួត​នៅ​ថ្ងៃអាទិត្យ ក្រុម​ទាំង​ពីរ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រយុទ្ធ​មុត​ស្រួច​ដូចគ្នា ដោយ​លទ្ធផល​ជួបគ្នា​ចុង​ក្រោយ​ប៉ុន្មាន​ឆ្នាំ​មកនេះ ពួកគេ​ស៊ុត​ចូល​ច្រើនៗ​ណាស់​។ ពិចារណា​លើ​ចំណុច​នេះ គេ​រំពឹងថា ជំនួប​រវាង​ក្រុម​ទាំង​ពីរ​នៅ​ទឹកដី Etihad Stadium នៅ​ថ្ងៃអាទិត្យ ច្បាស់​ជា​មាន​គ្រាប់​បាល់​ស៊ុត​ច្រើន​គ្រាប់​។

​ប្រវត្តិ​ត្រួសៗ ៖ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី​នេះ ក្រុម City យកឈ្នះ ៤-០​។ ៩​ប្រកួត​ក្នុងចំណោម​១០​លើកចុងក្រោយ មាន​គ្រាប់​បាល់​លើសពី​៣​ឬ​៤​គ្រាប់​។ កូនក្រុម​របស់លោក ជួ​ហ្គន់ ក្លប់ កត់ត្រា​ជ័យជម្នះ​ចុង​ក្រោយ​ក្នុង​ទឹកដី​របស់ City គឺ​ក្នុង​ឆ្នាំ ២០១៥​។

​យើង​រំពឹង​ការប្រកួត​នឹង​ល្អមើល បុក​ទៅ​បុក​មក ដូច្នេះ​នឹងមាន​គ្រាប់​បាល់​ច្រើន​ជាក់​ជាមិនខាន​៕sn

  • ការព្យាករណ៍ EPL សម្រាប់​ចុង​សប្តាហ៍ ៖

​ថ្ងៃ​សៅរ៍

  • 19:30 Everton 3-1 Manchester United
  • 22:00 Crystal Palace 1-2 Leeds United
  • 00:30 Chelsea 3-0 Sheffield United
  • 03:00 West Ham 2-0 Fulham

​ថ្ងៃអាទិត្យ​

  • 19:00 West Brom 1-4 Tottenham
  • 21:00 Leicester City 2-2 Wolves
  • 23:30 Manchester City 2-2 Liverpool
  • 02:15 Arsenal 1-2 Aston Villa

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញ​ប្រជុំ​ត្រៀម​សម...

​ដោយៈ​សុផល​/​ភ្នំពេញ​: លោ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...