ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ក្រុមទាំងពីរគឺជាក្រុមល្អដាច់គេនៅអាល្លឺម៉ង់ជាច្រើនឆ្នាំមកហើយ ហើយស្ថានភាពនេះទំនងជានឹងមិនផ្លាស់ប្តូរឆាប់ៗនោះឡើយ។ គិតមកទល់ឥឡូវ ក្រុមទាំងពីររកបាន ១៥ ពិន្ទុដូចគ្នាពីការប្រកួត ៦ លើក និងឈរនៅចំណាត់ថ្នាក់លេខ១ និង២។
ក្រុមដែលឈ្នះថ្ងៃនេះនឹងរក្សាចំណាត់ថ្នាក់លេខ១ ខណៈអ្នកដែលចាញ់អាចនឹងរអិលទៅលេខ៣ឬ៤ ព្រោះថាក្រុមខ្លាំងពីរទៀតកំពុងដេញតាមពីក្រោយប្រកៀកប្រកិត គឺ Leipzig និង Leverkusen។
គេមិនខ្លាចនឹងនិយាយថា ការប្រកួតនៅទឹកដី Signal Iduna Park ថ្ងៃនេះអាចជាឱកាសកាត់សេចក្តីរកអ្នកឈ្នះពានលីកកំពូលអាល្លឺម៉ង់ ឬយ៉ាងហោចណាស់រកឃើញមុខសញ្ញាក្រុមដែលនឹងមានជោគវាសនាលើកពាននៅចុងរដូវកាល។
ដោយពិចារណាលើទម្រង់លេងប្រយុទ្ធរបស់ក្រុមទាំងពីរ គួបផ្សំនឹងភាពជាគូសត្រូវនឹងគ្នា ព្រមទាំងមហិច្ឆតាចង់បានពានដូចគ្នាទៀតនោះ យើងរំពឹងថានឹងមានគ្រាប់បាល់ស៊ុតច្រើនរវាងពួកគេ។
ប្រវត្តិត្រួសៗ ៖ ១០ ប្រកួតក្នុងចំណោម១២លើកចុងក្រោយ មានគ្រាប់បាល់លើសពី៣ឬ៤គ្រាប់។ ប្រកួតចុងក្រោយនៅ Super Cup Final ចប់ទៅដោយ Bayern ឈ្នះ ៣-២។ Dortmund កត់ត្រាជ័យជម្នះចុងក្រោយលើ Bayern ក្នុងទឹកដីខ្លួនឯងក្នុងឆ្នាំ ២០១៨។ កូនក្រុមរបស់លោក ហានស៊ីឌីធ័រ ភ្លិក ស៊ុត ៣ គ្រាប់ឡើងក្នុងជំនួប ៥ លើកនៃការប្រកួតសរុប ៩ លើកចុងក្រោយនៅទឹកដី Dortmund។
លទ្ធផលរំពឹងទុកសម្រាប់ក្រុមទាំងពីរនៅថ្ងៃសៅរ៍នេះ គឺ គ្រាប់បាល់ស៊ុតចូលគ្នាលើសពី៣ទៅ៤គ្រាប់៕sn
ការព្យាករណ៍សម្រាប់ Bundesliga អាល្លឺម៉ង់ ៖
ថ្ងៃសៅរ៍
- 21:30 Stuttgart 1-0 Eintracht Frankfurt
- 21:30 Augsburg 3-0 Hertha Berlin
- 21:30 Mainz 2-1 Schalke
- 21:30 RB Leipzig 3-0 Freiburg
- 21:30 Union Berlin 2-0 Arminia Bielefeld
- 00:30 Borussia Dortmund 3-2 Bayern Munich
ថ្ងៃអាទិត្យ
- 21:30 Wolfsburg 1-0 Hoffenheim
- 00:00 Bayer Leverkusen 2-1 Monchengladbach