Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ចោទប្...

តុលាការ​ចោទប្រកាន់​ភ្នាក់ងារ​ឆ្នោត​វៀតណាម​និង​មេខ្លោង ២​នាក់​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈនៅ​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​លោក​ស៊ិត វណ្ណៈ​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​យុវជន​២​នាក់​ជា​ភ្នាក់ងារ​ឆ្នោត​វៀតណាម​ដែល​មាន​សញ្ញា​សម្គាល់ C56 និង​មេខ្លោង​រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់កា​បន្ត​តាម​នីតិវិធី​។​
​យុវជន​២​នាក់​នេះ​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។

​យុវជន​២​នាក់​នេះ​ឈ្មោះ ឈ្មោះ ធុ​យ ស៊ី​ត្រៃ អាយុ​២១​ឆ្នាំ និង​ឈ្មោះ សេង សុខ​ភី អាយុ​២៥​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយមាន​ការឯកភាព​ពី​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ដុះ​ស្លែ​ខាងលើ នៅ​ចំណុច​មុខផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សាលា​កសិកម្ម​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​យុវជន​ទាំង​២​នាក់ បាន​សារភាព ថា​ពិតជា​បានទទួល​កត់​ឆ្នោត​វៀតណាម​អោយ​ថៅកែ​ឈ្មោះ ប៊ុនធឿន អាយុ​ប្រហែល​៣៥​ឆ្នាំ ដែលមាន​សញ្ញា​សម្គាល់ C56 ពិតប្រាកដ​មែន ។

​ប្រជាពលរដ្ឋ លើកឡើងថា ទីតាំង​កត់​ឆ្នោត​វៀតណាម​ដែលមាន​សញ្ញា​សម្គាល់ C56 នេះ គឺ ដំណើរការ​ជា​យូរ​មកហើយ ដោយមាន​ថៅកែ​ឈ្មោះ ប៊ុនធឿន ជា​អ្នកកាង​រហូតមក ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...