១៦៣​គ្រួសារ​តវ៉ា​ទាមទា​ដី​១០,៧៥០​ម៉ែត្រការ៉េ​បានសម្រេច​ហើយ មេខ្យល់​តំណាង​ចង់​ស៊ីដាច់​ម្នាក់ឯង​

1160
ចែករម្លែក

​ដោយៈ​ចាន់តូ​/ ភ្នំពេញ ៖ ដី​រួម​ប្រជាពលរដ្ឋ​១៦៣​គ្រួសារ ក្រោយពី​ពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ទាម​ទាយក​ពី​ក្រុមហ៊ុន​ឯកជន​មកវិញ​បានសម្រេច​ហើយ បែ​ជា​តំណាង​ពលរដ្ឋ ជា​មេខ្យល់​ប៉ុន​ប៉ន​ស៊ីដាច់​ម្នាក់ឯង​ទៅវិញ កើត​ក្លាយជា​ទំនាស់​រ៉ាំរ៉ៃ អូសបន្លាយ​អស់​រយៈពេល​១៣​ឆ្នាំ ទើបតែ​មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ ដីកា​សម្រេច​ពី​តុលាកា អនុវត្ត​សាលដីការ​លេខ ០១​ក្រ​/​ស​អ ចុះ ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ទទួលស្គាល់​សាលក្រម​រដ្ឋប្បវេណី​លេខ ៩៤”​ឃ​” ចុះ​ថ្ងៃទី​១៦​មករា​ឆ្នាំ​២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ចំនួន​ក្នុង​អង្គហេតុ ហើយ​ក្លាយ​ទី​ជា​ចម្រូងចម្រាស់​សម្តី រវាង​ពលរដ្ឋ​មួយ​ភូមិ​ជាមួយ បុគ្គល​ម្នាក់ មាន​ចេតនា​ចង់ស៊ី​ដាច់​ដី​ទាំងអស់ បង្ក​ឲ្យ​ផ្អើល​ទាំង​សមត្ថកិច្ច​ចុះទៅ​សម្របសម្រួល ។​

​ដី​កើត​ទំនាស់​រ៉ាំរ៉ៃ​រាប់​សឹ​ប​ឆ្នាំ​ខាងលើ ទំហំ​១០៧៥០​ម៉ែត្រការ៉េ ស្ថិតនៅក្នុង ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គ្រា​ដើមឡើយ​ពលរដ្ឋ​តវ៉ា ទាម​ទាយក​ដី​ខាងលើ​មកពី​ក្រុមហ៊ុន​ឯកជន​មួយ បានសម្រេច​ហើយដោយ​មាន​ដីការ​សម្រេច​ពី​តុលាកា កាលពី​ជាង​១០​ឆ្នាំ​កន្លងទៅ តែ​បែ​ជាមាន​មេខ្យល់ ជា​តំណាង​របស់​ពលរដ្ឋ​ក្នុងភូមិ ខំ​ទុកចិត្ត​ទុក​ថ្លើម​ហើយ​បែរ​ជាមាន​ចេតនា​ប៉ុនប៉ង​យក​ដី​ទាំងអស់នោះ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​តែម្នាក់ឯង​ទៅវិញ ទើប​ពលរដ្ឋ​កើតក្តី​ក្តៅ​ក្រហល់ក្រហាយ ចំនួន​១៦៣​គ្រួសារ ប្តឹងទៅ​តុលាកា​សារជាថ្មី បន្ទាប់ពី​ដណ្តើមបាន​ពី​មាត់​តោ​ហើយ​បែ​ជា​មក​ធ្លាក់ចូល​មាត់​ខ្លា​ទៀត វា​ជា​រឿង​មួយ​ព្រួយ​បារ​ម្មណ៍ កើតរឿង​កើត​រ៉ាវ ប្តឹងផ្តល់​គ្នា​ជាមួយ បុគ្គល​ម្នាក់ ឈ្មោះ ជា សា​រុំ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ ភូមិ សង្កាត់​កើតហេតុ ។​

​ពលរដ្ឋ​បន្តទៀតថា ការ​លោភលន់ ចង់បាន ដី ស៊ី​ដាច់​ម្នាក់ឯង របស់​ស្ត្រី ជា សា​រុំ ទើប​មិន​ចែក​ឲ្យ​ពលរដ្ឋ អូសបន្លាយ​រយៈពេល​១៣​ឆ្នាំ ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ ទើប​តុលាកា​សម្រេច ដោយ​លោក កុល បុ​ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​និង​អនុវត្តន៍​សម្រេច​ចែក​ដី​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៦៣​គ្រួសារ​វិញ ទំហំ​ស្មើរ​គ្នា ក្នុងនោះ​ក៏មាន​ចំណែក​របស់​ស្ត្រី មេខ្យល់ ជា សា​រុំ ផងដែរ ។ ក៏ប៉ុន្តែ​សកម្មភាព ការចុះ​អនុវត្តន៍​ដីកា​សម្រេច​របស់​តុលាកា​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមេសា នេះ​ធ្វើ​ឲ្យ​ស្ត្រី ជា សា​រុំ អាក់អន់ស្រពន់ចិត្ត ត្បិត​ស៊ី​ដី​មិន​ដាច់ ជា​ដី​ភ្លើង ក្តៅក្រហាយ បែ​ជា​ចេញមក​មក ច្រ​ង៉េ​ង​ច្រ​ង៉ាង ដាក់​ពលរដ្ឋ​ក្នុងភូមិ​ខ្លួនឯង​ទៅវិញ ។ តែ​ទោះជា​យ៉ាងណាក្តី ការអនុវត្តន៍​ដីការ ចូល​ជា​ស្ថាពរ នូវ​ផ្ទៃដី​១០៧៥០​ម៉ែត្រការ៉េ ត្រូវបាន​បែង​ចែកជូន​ពលរដ្ឋ​១៦៣​គ្រួសារ​វិញ​ហើយ បានសេចក្តីថា​ពលរដ្ឋ​ដណ្តើម​សាច់​ចេញពី​មាត់​ខ្លា​វិញ​ហើយ នៅ​ព្រឹក​នេះ ៕​B

ពលរដ្ឋនាំគ្នាតវ៉ាយកដី

ទីតាំងផ្សាយពាណិជ្ជកម្ម