Home ព័ត៌មានអន្តរជាតិ នៅ​រដ្ឋ​បី​ដែ...

នៅ​រដ្ឋ​បី​ដែលមាន​បញ្ហា​ចម្រូងចម្រាស់​ច្រើន​គឺ​លោក ចូរ បាយ​ដេ​ន​នាំមុខ​បន្តិចបន្តួច​លើ​លោក ដូ​ណា​ល់ ត្រាំ


ប្រែ​សម្រួលៈ​ជា សីហៈឆ្នាំ​២០២០៖ ការរាប់​សន្លឹកឆ្នោត​នៅ​រដ្ឋ​បី​ដែល​កំពុង​តែមាន​បញ្ហា​ទូរទស្សន៍​ស៊ី​អេ​ន​អេ​ន​បាន​រាយការណ៍​ថា លោក ចូរ បាយ​ដេ​ន បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​កំពុងតែ​នាំមុខ​នៅក្នុង​សំឡេង​បន្តិចបន្តួច​លើ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ក្នុង​ដំណែង តំណាង​គណបក្ស​សាធារណរដ្ឋ ។​
​ប្រភព​ដដែល​បាន​អះអាងថា នៅ​រដ្ឋ​ផេ​ន​ស៊ី​វ៉ា​នៀ ដែលមាន ២០ អង្គ​បោះឆ្នោត​ឫ​តំណាង ដោយ​នៅពេលនេះ លោក ចូរ បាយ​ដេ​ន បានទទួល​សំឡេងឆ្នោត ៤៩,៥​ភាគរយ ហើយ​លោក ដូ​ណា​ល់ ត្រាំ គឺ ៤៩,២​ភាគរយ ។ នៅ​រដ្ឋ​ច​ច​ចៀរ ដែលមាន​១៦​អង្គ​បោះឆ្នោត គឺ​លោក ចូរ បាយ​ដេ​ន​ទទួលបាន ៤៩,៤​ភាគរយ។ រីឯ​លោក ដូ​ណា​ល់ ត្រាំ​គឺ ៤៩,៣​ភាគរយ ។ នៅ​រដ្ឋ​អា​រី​ហ្សូ​ណា ដែលមាន​អង្គ​បោះឆ្នោត​១១ លោក ចូរ បាយ​ដេ​ន នៅពេលនេះ​ទទួលបាន ការគាំទ្រ ៤៩,៦​ភាគរយ លោក ដូ​ណា​ល់ ត្រាំ​គឺ ត្រឹមតែ ៤៨,៦​ភាគរយ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular