ឆេ​ល​ស៊ី​បើក​ការចរចា​ជាមួយ Real Madrid ដើម្បី​ផ្ទេរ​ខ្សែការពារ ដា​នី​ឡូ

1142
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​បាន​បន្ត​ការចរចា​ជាមួយ​ក្លឹប Real Madrid ជុំវិញ​ក្តីសង្ឃឹម​នៃ​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​ខ្សែការពារ ដា​នី​ឡូ (Danilo)​។​

​ក្លឹប​ជើងឯក​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នេះ​ចង់​ឲ្យ​មានការ​ប្រកួតប្រជែង​បន្ថែមទៀត​ក្នុងចំណោម​ខ្សែការពារ ហើយ​មាន​បញ្ហា​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អា​ឡិ​ក សាន​ដ្រូ (Alex Sandro) ។​
​ ​
​ដា​នី​ឡូ ដែល​ចាក​ចេញពី​ក្លឹប Porto ក្នុងតម្លៃ​២៦​លាន​ផោន​កាលពី​ឆ្នាំ​២០១៥​នោះ ត្រូវបាន​ទម្លាក់​ចេញ ពី​ក្រុម​ជម្រើស​ដំបូង​របស់​ក្រុម Real Madrid ហើយ​ក្លាយជា​ជម្រើស​បន្ទាប់​របស់​កីឡាករ ដា​នី កា​វ៉ា​ចាល់ (Dani Carvajal) ។​
​ ​
​ក្លឹប Madrid ចង់​លក់​ចេញ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ហើយ​ឆេ​ល​ស៊ី​ចាប់ផ្តើម​ទាក់ទង​។​
​ ​
​ការចរចា​នេះ​អាច​នឹងមាន​ភាពស្មុគស្មាញ ខណៈ​ឆេ​ល​ស៊ី​ក៏​ចង់បាន​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ក្នុងតម្លៃ​៧០​លាន​ផោន​។​
​ ​
​ដា​នី​ឡូ និង ម៉ូ​រ៉ា​តា បានធ្វើ​ដំណើរ​ជាមួយ​ក្រុម Real Madrid សម្រាប់​ដំ ណើ​រ​ប្រកួត​កម្តៅ​សាច់ដុំ ប៉ុន្តែ​ភ្នាក់ងារ​របស់​កីឡាករ​ទាំងពីរ​មិន​ទៅជា​មួយ​ទេ ដើម្បី​ចាប់ផ្តើម​ការចរចា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្លឹប Juventus ក៏បាន​សម្តែង​ចំណាប់អារម្មណ៍​លើ ដា​នី​ឡូ ដែរ ប៉ុន្តែ​ការផ្ទេរ​កីឡាករ ឌូ​ក្លាស កូ​ស្តា (Douglas Costa) ពី​ក្លឹប Bayern Munich គឺ​ចប់​ស្រប់​គ្រប់​តែម្តង​ខណៈពេល​ពួកគេ​អាច​ផ្ទេរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប បានតែ​ម្នាក់​គត់​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែការពារ ដា​នី​ឡូ (Danilo)

ទីតាំងផ្សាយពាណិជ្ជកម្ម