ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ចិនកាលពីថ្ងៃសុក្របានបញ្ជូនផ្កាយរណបចំនួន១៣ចូលក្នុងតារាវិថី តាមរ៉ុក្កែតបញ្ជូនមួយចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបតាយយួន នៅក្នុងខេត្ត សាន់ស៊ី។
ផ្កាយរណបទាំងនេះរួមមាន១០គ្រឿងជាផ្កាយរណបពាណិជ្ជកម្ម ផលិតឡើងដោយក្រុមហ៊ុនអាហ្សង់ទីនSatellogic។ពួកវាត្រូវបានបញ្ជូនចេញតាមរ៉ុក្កែតLong March-6 មួយនៅម៉ោងជាង១១ព្រឹកថ្ងៃសុក្រ។មួយៗទម្ងន់៤១គីឡូក្រាមនិងផលិតឡើងសំរាប់អាយុកាល៣ឆ្នាំ ផ្កាយរណបទាំង១០នេះនឹងត្រូវគេប្រើសំរាប់សេវាបញ្ជូនសារពាណិជ្ជកម្មពីចម្ងាយ។
រ៉ុក្កែតនេះក៏បានបញ្ជូនផ្កាយរណបផលិតនៅចិនចំនួន៣គ្រឿង សំរាប់ការអង្កេតពីចម្ងាយនិងការពិសោធន៍វិទ្យាសាស្ត្រ។ក្នុងចំណោមផ្កាយរណបទាំង៣ មានមួយជាផ្កាយរណបពិសោធន៍6G។ការបាញ់បង្ហោះផ្កាយរណបពិសោធន៍6G នេះកត់សំគាល់ការទម្លុះទម្លាយមួយនៅក្នុងការស្រាវជ្រាវបច្ចេកវិទ្យាទូរគមនាគមន៍អវកាស terahertz នៅក្នុងវិស័យអវកាសចិន។
ផ្កាយរណបនេះក៏នឹងត្រូវប្រើសំរាប់សំណង់ទីក្រុងវៃឆ្លាត កាបង្ការនិងសម្រាលគ្រោះមហន្តរាយ ផែនការដីធ្លី ការពារបរិស្ថាន និងត្រួតពិនិត្យគំរោងហេដ្ឋារចនាសម្ពន្ធធំៗ៕

កាលពីថ្ងៃសុក្រ វាជាការបាញ់បង្ហោះលើកទី៣៥១ របស់រ៉ុក្កែតLong March