ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានឃើញការឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតដល់ថ្ងៃទី៣ជាប់ៗគ្នាដោយនៅម៉ោង៨កន្លះយប់ថ្ងៃសុក្រ(ម៉ោង៩ព្រឹកនៅកម្ពុជា)ប្រទេសនេះរាយការណ៍អ្នកឆ្លងជាង១២៧.០០០នាក់ រីឯចំនួនអ្នកជំងឺកូវីដ១៩ស្លាប់មានចំនួន១.១៤៩នាក់នៅ២៤ម៉ោងកន្លងទៅ។
ការឆ្លងជំងឺនេះបានហក់ឡើងខ្ពស់នៅប៉ុន្មានសប្តាហ៍មកនេះនៅទូទាំងអាម៉េរិក ដោយតំបន Midwest រងគ្រោះខ្លាំងជាងគេ ហើយការឆ្លងរាលដាលឥឡូវធ្វើដំណើរមកកាន់ភាគខាងត្បូង ឦសាននិងខាងលិចប្រទេស។
សរុបឥឡូវអាម៉េរិកមានអ្នកឆ្លងកូវីដ១៩សរុប ជាង៩,៧លាននាក់ និងជាង២៣៦.០០០នាក់ស្លាប់ដោយកូវីដ១៩៕

បណ្តាមន្ទីរពេទ្យនៅទូទាំងសហរដ្ឋអាម៉េរិក ជួបកំណើនអ្នកជំងឺកូវីដ១៩