ប្រព័ន្ធ​,​ប្រព្រឹត្ត​,​ប្រព្រឹត្តិ​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​


ប្រព័ន្ធ​
(—​ពាន់​)
​កិរិយាសព្ទ​
( សំ​. ប្រ + ពន្ធ​; បា​. ប + ពន្ធ “​ចងរឹត​រួត​, ឆ្វាក់​ជំពាក់​” ) ចងរឹត​រួត​, ចង​ឆ្វាក់​; ចងក្រង​ជា​គាថា​ឬ​ជា​កាព្យ​
​ប្រព័ន្ធ​គាថា​សំស្ក្រឹត​ឬ​គាថា​បាលី​, ប្រព័ន្ធ​កាព្យ គឺ​តែង​គាថា​, តែង​កាព្យ ។ អ្នក​ប្រព័ន្ធ អ្នក​តែងសេចក្ដី​ជា​ពាក្យរាយ​ឬ​ជា​គាថា​, ជា​កាព្យ ។​


ប្រព្រឹត្ត​
(—​ព្រឹ​ត​)
​កិរិយាសព្ទ​
( សំ​. ប្រ​វ្ឬ​ត្ត​; បា​. ប​វត្ត ) ធ្វើ​, ធ្វើតាម​, ប្រតិបត្តិ​តាម​, កាន់​វត្តប្រតិបត្តិ​
​កុំ​ប្រព្រឹត្ត​ទុច្ចរិត ។​
​គុណសព្ទ​
​ដែល​ធ្វើ​, ដែល​ធ្វើតាម​, ដែល​កាន់​វត្តប្រតិបត្តិ​
​ឈ្មោះ​នេះ​ជា​មនុស្ស​ប្រព្រឹត្ត​សុចរិត​ត្រឹមត្រូវ ។​


ប្រព្រឹត្តិ​
(—​ព្រឹ​ត​)
​នាមសព្ទ​
( សំ​. ប្រ​វ្ឬ​ត្តិ​; បា​. បវត្តិ ) ការធ្វើ​តាម​, ការ​កាន់​វត្តប្រតិបត្តិ​; ដំណឹង​; ហេតុ​, ដើមហេតុ​; រឿងរ៉ាវ​; ពង្សាវតារ​
​ការប្រព្រឹត្តិ​, សេចក្ដី​ប្រព្រឹត្តិ ។​
​ប្រព្រឹត្តិ នេះ​ជា​នាមសព្ទ​ចេញពី​កិរិយាសព្ទ​ថា ប្រព្រឹត្ត ដោយ​ផ្សំ​ជាមួយនឹង តិ​-​បច្ច័យ តម្រួត​គ្នា​ជា ត្តិ ( ជា ប្រព្រឹត្តិ )​មាន​លក្ខណាការ​ដូចជា បញ្ញត្ត កិ​. , បញ្ញត្តិ ន​. នោះដែរ : រាជរដ្ឋាភិបាល​បញ្ញត្ត​ហើយ​ថា . . . ; មាន​បញ្ញត្តិ​របស់​រាជ​រដ្ឋាភិបាល​ថា . . . ; មិនមាន​បង្គាប់​ឲ្យ​ប្រើពាក្យ ការ​, ក្ដី​, ដំណើរ​, សេចក្ដី ផ្សំ​ជាមួយ​ផង​ជា សេចក្ដីបញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជា​នាមសព្ទ​ចេញពី​កិរិយាសព្ទ​ថា បញ្ញត្ត ( ឲ្យ​ជា​នាមសព្ទ​ថា បញ្ញត្តិ ស្រេច​ទៅហើយ ); គួរតែ​ប្រើ ប្រព្រឹត្តិ នេះ​ឲ្យ​ដូច បញ្ញត្តិ នោះដែរ គឺ​ប្រើ​ថា : អ្នក​នុះ​មាន​ប្រព្រឹត្តិ​ត្រឹមត្រូវ​ណាស់​, ប្រព្រឹត្តិ​របស់គេ​ជា​ទិដ្ឋានុគតិ គួរ​អ្នកផង​យកតម្រាប់​តាម​; កុំ​ប្រើ​ថា ការប្រព្រឹត្តិ​, ក្ដី​ប្រព្រឹត្តិ​, ដំណើរ​ប្រព្រឹត្តិ​, សេចក្ដី​ប្រព្រឹត្តិ ដូច្នេះ​ឡើយ​, ប៉ុន្តែ​ដោយមាន​ទម្លាប់​ប្រើ​ផ្សំ​ជាមួយនឹង ការ​, ក្ដី​, ដំណើរ​, សេចក្ដី ផង​ដូច្នេះ​យូរណាស់​មកហើយ​, ទោះបី​ខុសពី​បែប​វេយ្យាករណ៍​ខ្មែរ​យ៉ាងនេះ​ក៏ដោយ អ្នក​អក្សរសាស្ត្រ​ក៏​គួរ​ពិចារណា​ឲ្យ​ហ្មត់ចត់​ល្អិតល្អ​ចុះ ។​តាមបែប​វេយ្យាករណ៍​ថា បើ​ត្រូវការ​បង្វែរ​កិរិយាសព្ទ​ខ្លះ​ឲ្យ​ជា​នាមសព្ទ ដោយ​ប្រើពាក្យ ការ​, ក្ដី​, ដំណើរ​, សេចក្ដី មក​ផ្សំ​ផង​នោះ គួរ​ផ្សំ​ជាមួយនឹង កិ​. ថា ប្រព្រឹត្ត ជា ការប្រព្រឹត្ត​, ក្ដី​ប្រព្រឹត្ត​, ដំណើរ​ប្រព្រឹត្ត​, សេចក្ដី​ប្រព្រឹត្ត ដូច្នេះ​វិញ ដូចជា ចំណង់​, ចំណេះ​, បំណង​, អំណរ ដែល​គេ​ត្រូវ​ការប្រើ​ក្នុង​កាព្យ​ថា សេចក្ដី​ចង់​, ការចេះ​, ក្ដី​ប៉ង​, សេចក្ដី​អរ . . . ដូច្នោះ​ដែរ ។ ល ។ ( ម​. ព​. បវត្តិ​, ប្រវត្តិ និង សេចក្ដី ទៀតផង ) ។ ប្រព្រឹត្តិការណ៍ ឬ ប្រព្រឹត្តិហេតុ​; ប្រព្រឹត្តិកាល​; ប្រព្រឹត្តិសាស្ត្រ ដូចគ្នា​នឹង បវត្តិការណ៍ ឬ បវត្តិហេតុ​; បវត្តិកាល​; បវត្តិសាស្ត្រ ដែរ ( ម​. ព​. ទាំងនេះ ទៀតផង ) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​រាជធានី បាន​នឹង​ក...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ល...

សម្តេច​តេ​ជោ​ស្នើឱ្យ​មេធា...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ស្ត្រី​អូ​ម៉ង់​ម្នាក់​រើស...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Bayern, Man City, Li...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...