ប្រែសម្រួល : កញ្ញាដាលីស/អេស្ប៉ាញ ៖ នៅចុងសប្តាហ៍នេះ ការប្រកួតលីកកំពូលអេស្ប៉ាញ La Liga មាន៩គូ ឈានចូលសប្តាហ៍ទី៩ ហើយក្រុមកំពុងនាំមុខកំពូលតារាងគឺ Sociedad។

- Barcelona vs Betis
Barcelona ត្រូវតែធ្វើអ្វីម្យ៉ាងឱ្យបានឆាប់ មុននឹងយឺតពេលក្នុងការវិលត្រឡប់ទៅរកវិថីប្រជែងពាននៅរដូវកាលនេះ។ ក្រុមអ្នកមានបុណ្យទើបរកបាន ៨ ពិន្ទុពីការប្រកួតបើកឆាក ៦ ជុំរបស់ខ្លួននៅក្នុងលីកកំពូលអេស្ប៉ាញ។ ៤ប្រកួតចុងក្រោយ ក្រុមអ្នកមានបុណ្យហាក់គ្មានបុណ្យទេ ពោលគឺមិនដែលឈ្នះ ហើយចុងក្រោយប្រកួតស្មើ ១-១ ជាមួយ Alaves ដែលមានគ្នា ១០ នាក់។
Betis កំពុងមានទម្រង់លេងមធ្យម ដោយប្រកួត ៨ ជុំមកនេះ ឈ្នះ ៤ និងចាញ់ ៤។ ៣ប្រកួតចុងក្រោយក្នុងចំណោម៥ប្រកួត ពួកគេរងបរាជ័យរហូត។ តែទោះយ៉ាងណា ប្រកួតសប្តាហ៍មុន ពួកគេយកឈ្នះលើ Elche ក្នុងទឹកដីក្នុងលទ្ធផល ៣-១។
ប្រវត្តិជួបគ្នាត្រួសៗ ៖ Barcelona ទទួល Betis ១២ លើកចុងក្រោយ ឈ្នះ ១១ ដង។ Barcelona ទទួលភ្ញៀវ៣លើកចុងក្រោយឈ្នះរហូត។ ជួបគ្នាចុងក្រោយ Barcelona ឈ្នះ ៣-២ នៅទឹកដីរបស់ Betis។ ជួបគ្នា៤លើកចុងក្រោយក្រុមទាំងពីរស៊ុតចូលគ្នារហូត។ ជួបគ្នា១៤លើកចុងក្រោយ ស្មើគ្នាតែម្តងគត់។ ជួបគ្នា៥លើកចុងក្រោយ ក្រុមទាំងពីរបង្កើតគ្រាប់បាល់ជាមធ្យម ៥,៨ គ្រាប់។
ត្បិត ៤ ប្រកួតចុងក្រោយ Barcelona មិនដែលឈ្នះ ក៏ប៉ុន្តែប៉ះក្រុម Betis មិនមែនជាបញ្ហាសម្រាប់ក្រុមអ្នកមានបុណ្យនោះទេ។ នេះគឺមកពី Barcelona មានប្រៀបក្នុងទឹកដី និង មានប្រវត្តិល្អជាមួយ Betis ។ ទស្សនៈ Barcelona ឈ្នះ៕sn
ការព្យាករណ៍សម្រាប់ La Liga ចុងសប្តាហ៍នេះ ៖
ថ្ងៃសៅរ៍
- 20:00 Huesca 1-1 Eibar
- 22:15 Barcelona 4-1 Betis
- 00:30 Sevilla 3-1 Osasuna
- 03:00 Atletico Madrid 1-0 Cadiz
ថ្ងៃអាទិត្យ
- 20:00 Getafe 0-2 Villarreal
- 22:15 Sociedad 2-0 Granada
- 00:30 Levante 1-0 Alaves
- 00:30 Valladolid 1-3 Bilbao
- 03:00 Valencia 0-2 Real Madrid