Home ព័ត៌មានជាតិ នយោបាយ ប្រធានាធិបតី​...

ប្រធានាធិបតី​ចិនៈ​ព្រះរាជវង្សានុវង្ស​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​មិនអាច​ជំនួស​បាន ក្នុង​ចំណងមិត្តភាព​ចិន​-​កម្ពុជា​

ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

ដោយៈ​មុនី​រ័ត្ន​ /​ភ្នំពេញៈ សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​គឺជា​សាក្សី​ដ៏​សំខាន់ និង​ជា​អ្នកជំរុញ​នូវ​ចំណងមិត្តភាព​ចិន​-​កម្ពុជា ។ ព្រះអង្គ​បានចាប់ផ្តើម​បង្កើត​ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ចាប់តាំងពី​ពេលដែល​ទ្រង់​បាន​ដង្ហែ​ព្រះរាជដំណើរ​ទស្សនកិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​លើកដំបូង​មកកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំ ១៩៥៨ ។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal did Cambodge ។​

​ប្រភព​ដដែល​បន្តថា សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​យ៉ាងសំខាន់​បំផុត ក្នុង​បុព្វហេតុ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​២ ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លងមកនេះ ហើយ សម្រាប់​ប្រទេស​ចិន ព្រះអង្គ គឺជា​សាក្សី​ដ៏​សំខាន់​ចំពោះ​ភាព​រីកចម្រើន​ទាំងឡាយ​ក្នុងសង្គម​ចិន​បច្ចុប្បន្ន ។

​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​យ៉ាង​ពិសេស​ចំពោះ​ប្រជាជន​ចិន ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ ហើយ​ខ្ញុំ​កត់សម្គាល់ថា សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី និង​ការលើកកម្ពស់​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​។

ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

​លោក បាន​គូស​បញ្ជាក់ទៀតថា ចាប់តាំងពី​ការបង្កើតឡើង​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក្នុង​រយៈពេល​ជាង ៦២​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំងពីរ​តែងតែ​គាំទ្រ​គ្នា និង​ជួយ​គ្នា​បង្កើត​ចំណងមិត្តភាព​ដែកថែប ដែល​មិនអាច​បំបែក​បាន និង​ក្លាយជា​សហគមន៍​យុទ្ធសាស្ត្រ​មួយ​ដែលមាន​អនាគត​រួមគ្នា ។

​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការ​ឆ្ពោះទៅមុខ ឆ្ពោះទៅរក​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី និង​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​ដល់​ទំនាក់ទំនង​ទ្វេភាគី ក្នុងសម័យ​កាលប្រវត្តិ​សាស្ត្រ​ថ្មី​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

​គ្រឿង​ឥស្សរិយយស ដែល​ខ្ញុំ​មាន​កិត្តិយស​ថ្វាយ​ជូន សម្តេចព្រះ​មហាក្សត្រី នៅពេលនេះ គឺ​តំណាង​ឲ្យ​ការគោរព​របស់​ប្រជាជន​ចិន ចំពោះ សម្តេចព្រះ​មហាក្សត្រី និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​សូម​ជូនពរ​ប្រជាជន​ចិន និង​កម្ពុជា ឲ្យ​មាន​វិបុលភាព និង​មិត្ត​ភាពជា​រៀងរហូត​។
​ខាងលើ​គឺជា​ប្រសាសន៍ លោក ស៊ី ជីន​ភីង​(Xi JinPing) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​សរន

ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​
ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស “​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​” ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...