Home ព័ត៌មានជាតិ នយោបាយ លោក​ឧបនាយករដ្...

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នឹងចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ពីថ្ងៃ​ទី​១២-១៥ វិច្ឆិកា​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញ​: លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះ រាជា​ណា ចក្រ កម្ពុជា នឹង អញ្ជើញ​ចូលរួម កិច្ច ប្រជុំ​កំពូល អាស៊ាន លើក ទី​៣៧ និង​កិច្ចប្រជុំ កំពូល ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅតាម ប្រព័ន្ធ វីដេអូ ពីថ្ងៃ​ទី​១២ ដល់ ថ្ងៃទី​១៥ ខែ វិច្ឆិកា ឆ្នាំ​២០២០ ។ នេះ​បើ​យោងតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ​។​

​អញ្ជើញ​អម លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅក្នុង​កិច្ចប្រជុំ រួមមាន​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោកស្រី​​អ៊ឹង​កន្ថាផាវី​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​និង​លោក​សាយ​សំ​អាល់​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ព្រមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។

លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ(រូបឯកសារ)

​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត អូន ព័ន្ធមុនីរ័ត្ន នឹងធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​ដូចជាៈ​- ប្រជុំ​កំពូល អាស៊ាន លើក ទី ៣៧

  • កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៣- កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២-​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២១- កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៨- កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូវ៉ែល​ហ្សេ​ឡង់​
  • កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូស្ដ្រាលី​- កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៣
  • កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៥- កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី​១១
  • កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៧ និង​- កិច្ចប្រជុំ​កំពូល​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) លើក​ទី​៤​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​ស្ដ្រី អាស៊ាន ដែល​ក្នុងឱកាស​នោះ លោកជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី នឹង​ថ្លែង​សុន្ទរកថា​ស្តីពី «​តួនាទី​របស់​ស្ត្រី​ក្នុង​ការកសាង​សហគមន៍​អាស៊ាន​ដែល​ស្អិតរ​មួ​ត ស្វាហាប់ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន នៅក្នុង​ពិភពលោក​ក្រោយ​វិបត្តិ​កូ​វីដ​-១៩» កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១២ កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២ និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី​ជាមួយ​តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត ដែល​នឹង​ប្រព្រឹត្តទៅ​ស្របពេល​ជាមួយនឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧​។​

​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ជា​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​របស់​កម្ពុជា តាងនាម​ឯកឧត្តម​ឧបនាយក រដ្ឋ មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស​
​និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ចូលរួម​ជា​តំណាង​កម្ពុជា​ក្នុង កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​អាស៊ាន កិច្ច ប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សន្តិសុខ​-​នយោបាយ​អាស៊ាន​លើក​ទី​២២ និង​កិច្ចប្រជុំ​
​ក្រុម ប្រឹក្សា សម្រប សម្រួល អាស៊ាន​លើក​ទី​២៨ តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម​ភាគី​ទាំងអស់ ចំពោះ​អវត្តមាន​ក្នុង​
​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់​ទាំងនេះ ដោយសារ​កំពុង​ស្ថិតក្នុង​ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​ពី​គេ​
​រយៈពេល​១៤​ថ្ងៃ តាម​ការកំណត់​ជា​កំហិត​នៃ​បទ​ប​ញ្ញ​តិ្ត​ជាតិ​ស្តីពី​សុវត្ថិភាព​សុខភាព​ប្រឆាំង​ជំងឺ​
​កូ​វីដ​-១៩៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...