អាជ្ញាធរ នឹង​ផាកពិន័យ អ្នក​ចោល​សំរាម គ្មាន​សណ្ដាប់ធ្នាប់ និង​មិនត្រូវ​តាម​ម៉ោង​ពេល​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បានបញ្ជាក់​ឲ្យ​ដឹងថាៈ នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ ដែល​ទុកដាក់​សំរាម មិនបាន​ត្រឹម​ត្រូវធ្វើ​ឲ្យ​ប៉ះពាល់ បរិស្ថាន ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ផាកពិន័យ​ហើយ ។ ការបញ្ជាក់​បែបនេះ របស់លោក ឯក ឃុន​ដឿ​ន បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ឱកាសលោក បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ រាប់រយ​នាក់ ចុះ​សំអាត​ប្រមូល សំរាម និង​ផ្សព្វផ្សាយ អំពី​ការបង្ការ និង​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​ខណ្ឌ ទួលគោក​។​

​លោក ឯក ឃុន​ដឿ​ន បាន​មានប្រសាសន៍ថាៈ ការបង្កើត​ឲ្យ​មាន​ពិធី​ប្រមូល សម្អាត​សំរាម នៅតាម​ទីសាធារណៈ​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​ផ្សព្វផ្សាយ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹមត្រូវ រស់នៅ​ស្អាត ជៀសវាង​បាន​នូវ​ជំងឺ​ផ្សេងៗ​។​

​លោក ឯក ឃុន​ដឿ​ន បាន​បន្តទៀតថាៈ រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ក្នុងការ​ធ្វើយ៉ាងណា អោយ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព បរិស្ថាន​ល្អ ប្រជាពលរដ្ឋ រស់នៅ​ដោយ​ភាព​ស្អាត​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងបរិស្ថាន បាន​បង្កើត​ឲ្យ​មានការ​ដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុន​ប្រមូល​សំរាម ចំនួន ៣ ដើម្បី​ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បញ្ជាក់ថាៈ ក្រោយពី​បង្កើត​ឲ្យ​មាន​ក្រុមហ៊ុន ប្រកួតប្រជែង​គ្នា លើ​ការប្រមូល​សម្រាម និង​ក្រោយពី​មានការ​ផ្សព្វផ្សាយ ណែ​នាំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បញ្ចេញ ទុកដាក់​សំរាម​ឲ្យ​បាន ត្រឹមត្រូវ ហើយ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ផាកពិន័យ ទៅលើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទុកដាក់​សំរាម មិនបាន​ត្រឹមត្រូវ​ហើយ​។​

​លោក ឯក ឃុន​ដឿ​ន បានបញ្ជាក់​ទៀតថាៈ សម្រាប់​ខណ្ឌទួលគោក ក្នុង​មួយថ្ងៃៗ ដឹក​សំរាម ចេញ ទៅ​ចា​ក់នៅ​ទីលាន​ចាក់សំរាម បាន​ប្រមាណ ៣០០ តោន ក្នុង​មួយថ្ងៃ​។ ការខិតខំ​ប្រឹង ប្រែង កន្លងមកនេះ បានធ្វើ​ឲ្យ​ខណ្ឌទួលគោក មាន​សណ្ដាប់ធ្នាប់ មាន​បរិស្ថាន​ល្អប្រសើរ រហូតដល់​ជាប់​ចំណាត់ថ្នាក់ ដោយ​ទទួលបាន​ផ្កា​កុលាប​ពីរទង ក្នុងការ​ប្រឡងប្រណាំង ទីក្រុង​ស្អាត នាពេល​កន្លងទៅ​។​

​គួរ​បញ្ជាក់ដែរថា ក្រៅពី​ដើរ​ប្រមូល​សំរាម ការផ្សព្វផ្សាយ អំពី​ការ​ទុកដាក់​សំរាម ឲ្យ​បាន​ត្រឹម ត្រូវ​នោះ អាជ្ញាធរ​ខណ្ឌ​ទួល​គោ ក៏បាន​ផ្សព្វផ្សាយ អំពី​ការ បង្ការ និង​ទប់ស្កាត់ នូវ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ផងដែរ នៅពេលនេះ ជំងឺ​កូ​វីដ​-១៩​បាន និង កំពុង​រីក​រាលដាល នៅឡើយ​នោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...