Home ព័ត៌មានជាតិ សង្គម អ្នកភូមិ​ដូន​...

អ្នកភូមិ​ដូន​ច្រែង ទទួល​អំណោយ​ពី​ព្រះសង្ឃ ដ៏​ល្បី​នៃ​ខេត្តសៀមរាប

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ព្រះមហា​វិមលធម្ម ពិន សែម ព្រះ​រាជាគណៈ​ថ្នាក់​ទោ ព្រះ​សមាជិក ថេរ​សភា ព្រះ​ឧ​ត្ត​ម​ទីប្រឹក្សា គណៈសង្ឃ​នាយក នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មន្ត្រី​សង្ឃ​ទាំងពីរ​ខេត្ត គឺ​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​នាំ​អំណោយ ម្ហូបអាហារ ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ៥០០ គ្រួសារ នៅ​ភូមិ​ដូន​ច្រែង ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​តំណាង​អាជ្ញាធរ​មូលដ្ឋាន បានអោយដឹងថាៈ ពលរដ្ឋ​ខាងលើ មាន​សមាសភាព ភាគច្រើន ជា​ជនរងគ្រោះ ដោយ​ទឹកជំនន់ ចាស់ជរា ពិការ ជន​ជួប​ការលំបាក ក្នុង​ជីវភាព ក្នុងអំឡុង​ការ រីក​រាលដាល​ជំងឺ​កូ​វីត​-១៩ ។​

​ព្រះមហា​វិមលធម្ម ពិន សែម បាន​មានបន្ទូល​ពាំនាំ​ហឫទ័យ សមានចិត្ត​រំលែក​សេចក្តី​ទុក្ខព្រួយ របស់​សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា មក​ជូន​បងប្អូន ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​សូម​អនុមោទនា ទាន​កុសល​ទាំងនេះ ដើម្បី​ជីវភាព សុខភាព​ល្អ ប្រសើរ​ឡើងវិញ ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular