មហោស្រព​ភាពយន្ត​ជប៉ុន ប្រចាំឆ្នាំ​២០២០ នៅ​កម្ពុជា ចាប់ផ្តើម​បើក​ជា​ផ្លូវការ​

ដោយៈ សុផល / ភ្នំពេញៈ មហោស្រព​ភាពយន្ត​ជប៉ុន ប្រចាំឆ្នាំ​២០២០ បានចាប់ផ្តើម​បើក ជា​ផ្លូវការ​ហើយ​។ ពិធី​សម្ពោធ បាន​ប្រារព្ធ​ធ្វើឡើង នា​រសៀល​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប​អ៊ី​អន​២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គ​រាជ ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមជម្រាបថា មូលនិធិ​ជប៉ុន រួមសហការ​ជាមួយ ស្ថានទូត​ជប៉ុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា​-​ជប៉ុន បានរៀបចំ​មហោស្រព ភាពយន្ត​ជប៉ុន​នេះ ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ និង​ថ្ងៃទី​១៤ និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ (​រោងភាពយន្ត Major Cineplex ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​២ និង​រោងភាពយន្ត Legend សួន​អេ​ដែន​)​។​

​មហោស្រព​ភាពយន្ត​ជប៉ុន ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥ ដើម្បី ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ រវាង​ជប៉ុន និង​កម្ពុជា​។ មហោស្រព​នេះ ក៏​ផ្តល់ឱកាស​ដ៏​ល្អ​មួយ សម្រាប់​អ្នកទស្សនា អាច​ស្គា​ល់ពី​ប្រទេស និង​ប្រជាជន​ជប៉ុន ផងដែរ​។ ភាពយន្ត​ជប៉ុន ចំនួន ១៣ រឿង ដែល​ឆ្លុះបញ្ចាំង អំពី​ជីវភាព រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន​នឹងត្រូវ​ចាក់ បញ្ចាំង ជាមួយ​ចំណងជើង​រង ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស (​សម្រាប់​រឿង​គំនូរជីវចល មានការ​បញ្ចូល​សម្លេង ជា​ភាសា​ខ្មែរ​)​។ សាធារណជន អាច​ចូល​ទស្សនា ដោយ​សេរី​។ ភាពយន្ត ទាំងនោះ រួមមាន ភាពយន្ត បែប​មនោសញ្ចេតនា ស៊ើបអង្កេត គំនូរជីវចល វាយប្រហារ និង​កំប្លែង ជាដើម​។​

​ថ្លែង​ក្នុង​ពិធី​បើក​មហោស្រព លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​មានប្រសាសន៍ថា មហោស្រព ភាពយន្ត​នេះ ត្រូវបាន​រៀបចំឡើង ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១៥​មក ហើយ​ខ្សែភាពយន្ត ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ពី​សង្គម និង​ប្រទេស​ជប៉ុន​។ ខណៈ​ព្រឹត្តិការណ៍​ជាច្រើន ត្រូវបាន​លុប ចោល ដោយសារតែ​ឥទ្ធិពល នៃ​វីរុស​កូ​វីដ​-១៩ ក្នុងឆ្នាំនេះ មហោស្រព​ភាពយន្ត​ជប៉ុន អាច​ត្រូវ បាន​ប្រព្រឹត្តទៅ ដោយមាន​វិធានការ​ទប់ស្កាត់ នៃ​វីរុស​កូ​វីដ​១៩​។ លោក​សូម​ថ្លែង អំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​មជ្ឈមណ្ឌល​អាស៊ី នៃ​មូល និ​ធិ​ជប៉ុន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង ដែល​នាំ​ឲ្យ​សម្រេចបាន នូវ​មហោស្រព​ភាពយន្ត​ជប៉ុន ពេលនេះ ។ លោក​សង្ឃឹមថា ប្រជាជន​កម្ពុជា ជាច្រើន នឹងចូលរួម​មហោស្រព​ភាពយន្ត​ជប៉ុន ព្រមទាំង​រីករាយ​ជាមួយ ខ្សែភាពយន្ត​ជប៉ុន ទាំងនេះ​។​

​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក មហោស្រព​ភាពយន្ត​ជប៉ុន ឆ្នាំ​២០២០​ថាៈ កម្ពុជា​-​ជប៉ុន​នេះ មានការ​រីកចម្រើន​ជា​លំដាប់ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទោះបី​មាន ការ​កាត់ផ្តាច់ មួយរយៈ​ពេល​ខ្លី​ក្តី តែ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ មាន​ការវិវត្ត​ទៅមុខ ឥតឈប់ឈរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សិល្បៈ​វប្បធម៌ និង​ទេសចរណ៍ គឺមាន​លក្ខណៈ​លេចធ្លោ គួរកត់សម្គាល់ ។​

​លោកស្រី​រដ្ឋមន្ត្រី បានឱ្យដឹងថាៈ មហោស្រព​ភាពយន្ត​ជប៉ុន នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៥ មកម្ល៉េះ ក្នុង​គោលដៅ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ រវាង កម្ពុជា​-​ជប៉ុន ក៏ដូចជា កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន ។ តាមរយៈ រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ជប៉ុន មាន​ទំនាក់ទំនង យ៉ាងយូរ​អង្វែង ដោយ​រួមបញ្ចូល ទាំង​ទំនាក់ទំនង​ការទូត ផងដែរ ។ ប្រទេស​យើង​ទាំងពីរ តែងតែ​ជួយ​គ្នា ទៅវិញទៅមក ក្នុងការ​ស្វែងរក​សុខ​សន្តិភាព ការអភិវឌ្ឍ និង​ការរីកចម្រើន ដែលជា​ប្រយោជន៍​ដ៏​ធំធេង សម្រាប់​ប្រជាជន នៃ​ប្រទេស​យើង​ទាំងពីរ ។ ជាក់ស្តែង​ឆ្នាំនេះ ប្រទេស​ជាច្រើន​នៅលើ​សកល លោក កំពុងតែ​រងគ្រោះ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​កម្ពុជា​ក៏​រងគ្រោះ ពី​ការរីក​រាលដាល នេះ​ផងដែរ ប៉ុន្តែ​ក្នុងនាម​ជា​មិត្តភក្តិ​ល្អ ជប៉ុន តែង​យកចិត្តទុកដាក់​ចំពោះ កម្ពុជា ដោយបាន​ផ្តល់ នូវ​សម្ភារ ដើម្បី​ការពារ​ប្រយុទ្ធប្រឆាំង ជាមួយ​ជំងឺ​-១៩ ថែម​ទៀតផង ។​

​បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា បានលើកឡើង​ថាៈ តាមរយៈ កិច្ចសហការ​រៀបចំម​ហោ​ស្រព ភាពយន្ត​ជប៉ុន រវាង​ប្រទេស យើង​ទាំងពីរ កន្លងមក បាន​នាំមក​នូវ​លទ្ធផល មួយចំនួន​គួរ​កត់ សម្គាល់​ជាច្រើន ដូចជាៈ ១. បានរួម​ចំណែក ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ វប្បធម៌ របស់​កម្ពុជា តាមរយៈ​ការជំរុញ ព្រះរាជាណាចក្រ​កម្ពុជា ជា​ដែនដី​នៃ​ការថត​ភាពយន្ត បរទេស ។ ជាក់ស្តែង រៀងរាល់ មហោស្រព​ភាពយន្ត​ជប៉ុន ក្រុម​ផលិតករ ភាពយន្ត​ជប៉ុន តែង​បានមក​ចូលរួម ដែលជា​ឱកាស សម្រាប់​ជប៉ុន ស្គាល់​ពី​កម្ពុជា​និង​ជំរុញ​ឲ្យ​មាន​ការថត ភាពយន្ត នៅ​កម្ពុជា ទាំង​ភាពយន្ត ឯកសារ និង​ភាពយន្ត​រឿង កាន់តែ​សំបូរបែប ។ ២. បង្កើតជា ឱកាស សម្រាប់​បណ្តុះ​ផ្នត់គំនិត ឲ្យ​យុវជន​កម្ពុជា ស្រឡាញ់​ចូលចិត្ត និង ចូលរួម​សកម្មភាព ក្នុង​វិស័យ​ភាពយន្ត កាន់តែ​ច្រើនឡើង ។ ជាក់ស្តែង មាន​ក្រុមយុវជន​ចូលរួម​ប្រឡង​ថត​ភាពយន្ត ខ្នាត​ខ្លី តាម​កម្មវិធី​ផ្សេងៗ ជាច្រើន ក្នុងចំណោម​នោះ មាន​អ្នកខ្លះ បាន​ក្លាយជា​ផលិតករ ភាពយន្ត មាន​ចំនួន​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។ ៣. បាន​ចែករំលែក​បទពិសោធន៍ ពាក់ព័ន្ធ​នឹង​ការផលិត​ភាពយន្ត របស់​ជប៉ុន សម្រាប់​ផលិតករ​ភាពយន្ត ក្នុងស្រុក​គឺ​កម្រិត​នៃ​ការ តែង​និពន្ធ ភាពយន្ត​ជប៉ុន មាន​លក្ខណៈ​អប់រំ​ជ្រាលជ្រៅ ជាពិសេស​ផ្នែក​ភាពយន្ត​បែប​មនោ ស​ញ្ចេ​ត​នា ដែលមាន​គុណភាព​ខ្ពស់ តែ​តម្លៃ​ផលិត​ទាប ដែលជា​បទពិសោធន៍​មួយ​ស្របតាម ស្ថានភាព​ភាពយន្ត ក្នុងស្រុក នាពេល​បច្ចុប្បន្ន ។​

​លោក គឺ​សា​កាបិ យ៉ូ​ស៊ី​កិ នាយក​នៃ​មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន ការិយាល័យ​ទំនាក់ទំនង នៅ​ទីក្រុង​ភ្នំពេញ បាន​មានប្រសាសន៍ថាៈ ដើម្បី​គាំទ្រ​ឧស្សាហកម្ម​ភាពយន្ត​ក្នុងស្ថានភាព កូ​រ៉ូ​ណា​នេះ និង​ដើម្បីឱ្យ​មនុស្សម្នា បាន​រីករាយ​នឹង​ការ​ទស្សនា​ភាពយន្ត បាន​កាន់តែច្រើន មិន​ត្រឹមតែ​ការចាក់​បញ្ចាំង នៅក្នុង​រោងភាពយន្ត ប៉ុណ្ណោះ​ទេ ឆ្នាំនេះ មជ្ឈមណ្ឌល​អាស៊ី​យើងខ្ញុំ ក៏មាន​រៀបចំ ការចាក់​បញ្ចាំងភាពយន្ត ដោយ​សេរី តាម​ប្រព័ន្ធ​អន​ឡាញ ផងដែរ​ដែលមាន គម្រោង ចាក់​បញ្ចាំង​នៅ​ខែធ្នូ ខាងមុខនេះ​។ យើងខ្ញុំ​សង្ឃឹមថា ទស្សនិកជន​ទាំងអស់​រីករាយ ទស្សនា​ភាពយន្ត ដែល​នឹង​បញ្ចាំង ដូចជា​រឿង Sumo Do, Sumo Dont និង​រឿង Shall We Dance ,​រឿង Talking the Picture ដែលជា​ស្នាដៃ ថ្មី​បំផុត​របស់​អ្នកដឹកនាំ​រឿង​លោក Masayuki Suo ។ រឿងនេះ​បង្ហាញ​ពី​ទិដ្ឋភាព និង​ប្រវត្តិ​របស់​ភាពយន្ត និង​មាន​តួអង្គ គួរឱ្យ​ចាប់អារម្មណ៍ ជាច្រើន​។ លោក​សង្ឃឹមថា មហោស្រព ភាពយន្ត​ជប៉ុន​នេះ នឹង​ធ្វើឱ្យ​ចំណងមិត្តភាព កម្ពុជា​-​ជប៉ុន កាន់តែ​លូតលាស់ និង រឹងមាំ​ជាង​មុន​ថែម​នេះ​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្សព្វផ្សាយ​ខឹ្ល​ម​សារ​ខួ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

ប្រេងសាំង​ក្នុង​រយះពេល​ពី...

ដោយ​: ពៅ និមល​/​ភ្នំពេញ​:...

រដ្ឋបាល​រាជធានី​ភ្នំពេញ​ជ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ផ្ទៃដី​ស្រូវប្រាំង​លិចលង់...

​ដោយ​: ប​.​ខុន / ភ្នំពេញៈ...