Home ព័ត៌មានអន្តរជាតិ វៀតណាម​រៀបចំ​...

វៀតណាម​រៀបចំ​យ៉ាងសកម្ម​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២០

ប្រែ​សម្រួលៈ​វិច្ឆិកា​
ប្រទេស​វៀតណាម​កំពុង​ប្រឹងប្រែង​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន​និង​ដៃគូ ដើម្បី​បន្ត​និង​ជំរុញ​លទ្ធផល​ដែល​សម្រេចបាន​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ ក៏ដូចជា ច្បាម​ជាប់​របៀបវារៈ ដោយ​អនុវត្តន៍​យ៉ាង​ត្រឹមត្រូវ​នូវ​គោលដៅ​របស់​អាស៊ាន​ក្នុង​ឆ្នាំ ២០២០ ។​

​នា​ថ្ងៃទី ៧ ខែតុលា​ឆ្នាំ ២០២០ កន្លងទៅ​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Nguyen Quoc Dung ប្រធាន​គណៈប្រតិភូ​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន – វៀតណាម បាន​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​អាស៊ាន (SOM) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ SOM នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​និង​អគ្គលេខាធិការរង​អាស៊ាន​។ នៅក្នុង​កិច្ចប្រជុំ តំណាង​គណៈប្រតិភូ​វៀតណាម​បាន​វាយតម្លៃ​ខ្ពស​ចំពោះ​កិច្ចសហប្រតិបត្តិការ​និង​ការគាំទ្រ​របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចំពោះ​វៀតណាម​ក្នុងតួនាទី​ជា​ប្រធាន​អាស៊ាន​។​ទន្ទឹម​ជាមួយគ្នា​នោះ​ស្នើ​ឲ្យ​មានការ​សម្របសម្រួល​ប​ន្ថែ​ម​ទៀត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​និង​ទីភ្នាក់ងារ​ជំនាញ​ដើម្បី​បំពេញ​នូវ​អាទិភាព​និង​គំនិត​ផ្តួចផ្តើម​អាស៊ាន​ឆ្នាំ ២០២០ ក៏ដូចជា​ការអនុវត្ត​វិធានការ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត Covid-19​។

​យ៉ាងណាមិញ ព័ត៌មាន​ស្តីពី​ការត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​រួមមាន​របៀបវារៈ​និង​ឯកសារ​នានា​នឹងត្រូវ​ពិភាក្សា​និង​អនុម័ត​។​
​នា​ថ្ងៃទី ៨ ខែតុលា ក្រសួងការបរទេស​វៀ​ត​ណា​ម​បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​រួម (JCM) និង​កិច្ចប្រជុំ​លើក​ទី ១០ នៃ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACCWG)​។ នៅក្នុង​សន្និសីទ​ពិគ្រោះ​យោបល់ ប្រធាន​ប្រតិភូ​វៀតណាម លោក Nguyen QuocDung​បានធ្វើ​បច្ចុប្បន្នភាព​ការត្រៀម​រៀបចំ សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ ដោយ​អះអាង​ឋានៈ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២ វៀតណាម​បាននិងកំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ត្រៀម​រាល់​វិធានការ​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រកបដោយ​ជោគជ័យ បង្ហាញ​រូបភាព​នៃ​សាមគ្គីភាព ជំនឿ​ទុកចិត្ត​និង​ស្ថិរភាព​របស់​អាស៊ាន ដែល​រឹងមាំ​ឈ្នះ​រាល់​លំបាក​ទាំងអស់ ដែល​បង្កឡើង​ដោយ​រោគរាតត្បាត Covid-19​។ នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល អាស៊ាន បណ្ដា​ប្រទេស​បាន​កត់សម្គាល់ថា​ទោះបី​មានការ​លំបាក​នៃ​ជំងឺ​រីក​រាលដាល​ក៏ដោយ​អាស៊ាន​នៅតែ​អនុវត្ត​សកម្មភាព​ជាច្រើន​ក្នុងការ​រៀបចំ​និង​គាំទ្រ​ទី​ម័​រ​ខាងកើត​ដើម្បី​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​និង​កាតព្វកិច្ច​នៃ​សមាជិកភាព​អាស៊ាន​។ ប្រធាន​គណៈប្រតិភូ​វៀតណាម​បាន​អះអាង​ថ​វៀតណាម​នឹង​បន្ត​គាំទ្រ​និង​ចែករំលែក​បទពិសោធន៍​ដល់ទី​ម័​រ​ខាងកើត​ក្នុងការ​ត្រៀម​ចូលរួម​ជា​សមាជិក​អាស៊ាន​។​

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់អាស៊ាន – វៀតណាម បានធ្វើជាប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) (រូបថត៖ https://asean2020.vn)

​នា​ថ្ងៃទី ១៤ ខែតុលា អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Nguyen Quoc Dung និង​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Takeo Mori បាន​ធ្វើជា​សហប្រធាន​វេទិកា​អាស៊ាន -​ជប៉ុន​លើក​ទី​៣៥​ដែលមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ បណ្តា​ប្រទេស​អាស៊ាន​និង​អគ្គលេខាធិការរង​អាស៊ាន​។ វេទិកា​បាន​ពិនិត្យមើល​លើ​ស្ថានភាព​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន – ជប៉ុន​នាពេល​ថ្មីៗ​នេះ ដែល​បានរៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន – ជប៉ុន​លើក​ទី ២៣ ព្រមទាំង​ផ្លាស់ប្តូរ​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែលមាន​ការចាប់អារម្មណ៍​ទៅវិញទៅមក​ដែល​ក្នុងនោះ មាន​បញ្ហា​កូរ៉េខាងត្បូង​និង​បញ្ហា​សមុទ្រ​ខាងកើត​ផងដែរ​។​

​នៅ​ថ្ងៃទី ១៤ ខែតុលា ប្រធាន SOM អាស៊ាន – វៀតណាម លោក Nguyen Quoc Dung បាន​បើក​កិច្ចប្រជុំ​និង​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ក្រុមការងារ​អន្តរ​កម្ម​លើក​ទី ៤ នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ស្តីពី​ភាព​បន្ទាន់​នៃ​សុខភាព​សាធារណៈ (ACCWG-PHE)​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដោយមាន​ការចូលរួម​ពី​មន្ត្រី​មកពី​បណ្តា​ប្រទេស​អាស៊ាន​នៃ​សសរស្តម្ភ​ទាំង ៣ របស់​សហគមន៍​អាស៊ាន តំណាង​ទីភ្នាក់ងារ​ជំនាញ​ផ្នែក​សុខាភិបាល ដឹកជញ្ជូន អន្តោប្រវេសន៍​រួមទាំង​អគ្គលេខាធិការរង​ផង​។ កិច្ច​ប្រជុំបាន​ពិនិត្យ​លទ្ធផល​វិជ្ជមាន​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័ន​ជំនាញ​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 តាមរយៈ​ឯកសារ​គោល​នៃ​មូលនិធិ​អាស៊ាន​ដើម្បី​ឆ្លើយតប​ការរីក​រាលដាល Covid-19​។ ឯកសារ​ជាច្រើន​នឹងត្រូវ​ដាក់ជូន​ថ្នាក់ដឹកនាំ​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី ១៧ ដែល​ប្រារព្ធ​នា​ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ​។​

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស Pham Binh Minh បានធ្វើជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន – អង្គការសហប្រជាជាតិ (រូបថត៖ https://www.asean2020.vn)

​នា​ថ្ងៃទី ២១ ខែតុលា ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីការបរទេស Pham Binh Minh បាន​ធ្វើជា​ប្រធាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អង្គការសហប្រជាជាតិ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៥; អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​និង​អគ្គលេខាធិការ​អាស៊ាន​។

​នេះ​គឺជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែលមាន​គោលបំណង​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ក្នុង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន – អង្គការសហប្រជាជាតិ​។ ជាពិសេស ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ លើក​ទី ១១ នា​ខែវិច្ឆិកា ឆ្នាំ​២០២០​។ កិច្ច​ប្រជុំបាន​ឯកភាព​អនុម័ត​លើ​ផែនការ​សកម្មភាព​អាស៊ាន – អង្គការសហប្រជាជាតិ ដំណាក់កាល ២០២១-២០២៥​។​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​និង​ពិភាក្សាគ្នា​អំពី​បញ្ហា​ដែល​មានការ​ព្រួយ បារម្ភ​ទៅវិញទៅមក ដូចជា​ការការពារ​កា​រ​រាលដាល​នៃ​ជំងឺ​រាតត្បាត Covid19 បញ្ហា​ធានា​សន្តិភាព ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់ រួមទាំង​ស្ថានភាព​សមុទ្រ​ខាងកើត​ទៀតផង​។​
​នៅឯ​បណ្តា​កិច្ចប្រជុំ​ដែល​រៀបចំឡើង​ដោយ​ប្រទេស​វៀតណាម ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ប្រទេស​សមាជិក​នានា​បានទទួល​ស្គាល់​ការរីកចម្រើន​ជា​វិជ្ជមាន​ក្នុងការ​អនុវត្ត​អាទិភាព ក៏ដូចជា គំនិត​ផ្តួចផ្តើម​អាស៊ាន ២០២០ រួមទាំង​វិធានការណ៍​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ Covid-19​។ ប្រទេស​នានា​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជា​ប្រធាន​អាស៊ាន​វៀតណាម​ដែល​បានស្នើ​និង​លើកកម្ពស់​អាទិភាព​និង​គំនិត​ផ្តួចផ្តើម ហើយ​ទទួលបាន​លទ្ធផល​ជាច្រើន រួមចំណែក​ជា​វិជ្ជមាន​ក្នុង​ដំណើរ​ការកសាង​សហគមន៍ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ Covid-19​ដើរ​ទន្ទឹម​ជាមួយនឹង​ការស្តារ​សេដ្ឋ​ក​ចិ្ច​ឡើងវិញ​។ ប្រទេស​ទាំងអស់​ក៏បាន​អះអាងថា នឹងធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វៀតណាម​ក្នុងការ​សម្រេច​គោលដៅ​រួម​របស់​អាស៊ាន​។

​យ៉ាងណាមិញ​បណ្តា​ប្រទេស​ដៃគូ​និង​តំណាង​អង្គការសហប្រជាជាតិ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់អា​ស៊ាន​ក្រោម​ការដឹកនាំ​របស់​វៀត​ណា​ម ក្នុង​រយៈពេល​កន្លងមក​នេះ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ Covid-19 និង​ថែរក្សា​សន្តិភាព ស្ថិរភាព​កិច្ចពិភាក្សា​និង​សហប្រតិបត្តិការ​ក្នុង​តំបន់​។ ទន្ទឹម​ជាមួយគ្នា​នោះ សន្យា​គាំទ្រ​អាស៊ាន​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​និង​ស្តារ​សកម្មភាព​សេដ្ឋកិច្ច – សង្គម​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ការ​រាតត្បាត​ផងដែរ​៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...