លោក ហ៊ុន ម៉ា​ណែ​ត ចែក​ពូជស្រូវ និង​អំណោយ ជូន​ប្រជាពលរដ្ឋ​ជាង ១៧.០០០ គ្រួសារ នៅ​ខេត្តពោធិ៍សាត់​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំយក​ពូជស្រូវ និង​អំណោយ ទៅ​ចែកជូន ប្រជាពលរដ្ឋ ជាង ១៧.០០០ គ្រួសារ នៅ​ខេត្តពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​ពិធី​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ បានធ្វើ​នៅ​បរិវេណ ពហុ​កីឡដ្ឋាន ខេត្តពោធិ៍សាត់ ចំនួន ១៣.០៤៧ គ្រួសារ និង​នៅ​បរិវេណ​វិទ្យាល័យ អូរ​តា​ប៉ោង ចំនួន ៤.២៥៩ គ្រួសារ សរុប​ទាំងអស់ ១៧.៣០៦ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ចំនួន​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​យួ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ទឹក​សុទ្ធ​១​កេស ឃី​ត​១​កញ្ចប់ ស្រូវពូជ​ចំនួន ១០០ គីឡូក្រាម និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល​។​

​សូមជម្រាបថា នៅ​ខេត្តពោធិ៍សាត់ បានទទួល​រងគ្រោះ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក វាលវែង និង​ស្រុក​ភ្នំក្រវាញ បានធ្វើឱ្យ​ប៉ះពាល់ ប្រជាពលរដ្ឋ ចំនួន ៦ ក្រុង​-​ស្រុក ក្នុងនោះ មានស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង ៣៤ ឃុំ​-​សង្កាត់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular