សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អបអរ​ជូន​ពលរដ្ឋ​ដែល​ទទួល​ជំនួយ​ជា​គ្រាប់ពូជ​ពី​រាជរដ្ឋាភិបាល

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅក្នុង​ខណៈពេលដែល​រាជរដ្ឋាភិបាល​កំពុងតែ​អនុវត្ត​នូវ​ការចែក​ពូជ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅថ្ងៃនេះ និង ជា​បន្តបន្ទាប់​នៅ​ខេត្ត​ភាគ ពាយ័ព្យ​នៃ​ប្រទេស សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ចូលរួម​អបអរ​និង​សាទរ​ពលរដ្ឋ​រងគ្រោះ ។ 

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានចេញ​នូវ​សារ​គាំទ្រ​ថា ក្នុងនាម​ប្រជាកសិករ រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ​អង្ករ និង​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សូម​ចូលរួម អបអរសាទរ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាកសិករ​រងគ្រោះ​ដោយ​ជំនន់ ទឹកភ្លៀង​ចំនួន​ជាង​១៣.០០០ គ្រួសារ នៅ​ខេត្តពោធិ៍សាត់​ដែល​បានទទួល​ការយកចិត្តទុកដាក់ ខ្ពស់​ពី​រាជរដ្ឋាភិបាល តាមរយៈ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត តំណាង​ពិសេស​របស់ សម្តេច​អគ្គមហាសេនាធិបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

​លោ​ស្រី កែ សួន​សុ​ភី ស ស...

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេ...