ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ ចូ បៃដិន បានពន្យារពេលថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ នៅពេលលោកកាន់តែរំកិលទៅរកជ័យជម្នះ ជាមួយនឹងសម្លេងនាំមុខនៅរដ្ឋ ផេនស៊ីលវែនៀចំនួនជាង២៧.០០០សម្លេង។
អតីតប្រធានាធិបតីរូបនេះ ត្រូវរំពឹងថានឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិនៅល្ងាចថ្ងៃសុក្រ មិនថាលទ្ធផលឆ្នោតយ៉ាងណាទេ។ទោះជាយ៉ាងណា មកដល់ម៉ោង១០យប់ទៅហើយលោកមិនបានធ្វើការកត់សំគាល់អ្វីទេតែនឹងនៅតែនិយាយនៅពេលណាមួយនៅយប់ថ្ងៃសុក្រទោះជាការចាញ់ឈ្នះនៅមិនទាន់កំណត់ក៏ដោយ។
បៃដិននៅសល់តែប៉ុន្មានសម្លេងទៀតប៉ុណ្ណោះនឹងឈានដល់ចំនួនគោលដៅ២៧០តំណាង ដើម្បីក្លាយជាប្រធានាធិបតីអាម៉េរិក ហើយបើលោកឈ្នះនៅផេនស៊ីវែនៀ នោះ២៧០សម្លេងធានាគ្រប់គ្រាន់។
ឥឡូវលោកមានសម្លេងនាំមុខប៉ផុតប៉ផើយ០,៤ភាគរយ គឺ៤៩,៦% ខណៈត្រាំទទួលបាន៤៩,២%នៅផេនស៊ីលវែនៀ។បេក្ខជនម្នាក់ត្រូវមានសម្លេងនាំមុខយ៉ាងហោចណាស់៥ភាគរយទើបអាចក្លាយជាអ្នកឈ្នះ ហើយបើក្រោមចំនួននេះ ត្រូវរាប់សន្លឹកឆ្នោតឡើងវិញ។
មុននេះកាលពីថ្ងៃសុក្រ ចៅក្រមតុលាការកំពូលម្នាក់បានប្រកាសថាគ្រប់មណ្ឌលនៅផេនស៊ីលវែនៀ ត្រូវតែដាក់សន្លឹកឆ្នោតដែលមកដល់ក្រោយថ្ងៃបោះឆ្នោតទៅមួយផ្នែក ក្រោយមានបណ្តឹងមួយពីក្រុមគណបក្សសាធារណរដ្ឋ អោយដាក់សន្លឹកឆ្នោតប្រភេទនេះចេញពីសន្លឹកឆ្នោតរាប់សរុប។
ក្រុមរបស់ត្រាំបានប្តឹងអោយតុលាការអន្តរាគមន៍ដូច្នេះ ដើម្បីអោយមន្ត្រីបោះឆ្នោតរាប់សន្លឹកឆ្នោតផ្ញើតាមប្រៃសណីយមកដល់ក្រោយថ្ងៃបោះឆ្នោតផ្សេងពីសន្លឹកឆ្នោតធម្មតា។
បៃដិន ឥឡូវកំពុងនាំមុខ០,៤%នៅផេនស៊ីលវែនៀ ។បច្ចុប្បន្នលោកទទួលបានសម្លេងគាំទ្រពី២៥៣តំណាង ខណៈត្រាំទើបបាន២១៣ក្នុងចំណោមសម្លេងតំណាងត្រូវការចំនួន២៧០ដើម្បីក្លាយជាអ្នកឈ្នះឆ្នោតនិងក្លាយជាប្រធានាធិបតីអាម៉េរិកបន្ទាប់។
បើលោកឈ្នះនៅផេនស៊ីលវែនៀ នោះលោកកើនបាន២០សម្លេងទៀត និងមិនត្រូវការសន្លឹកឆ្នោតមកពីរដ្ឋអារីហ្សូណា ឬ ណេវ៉ាដា ទៀតទេ។និយាយម្យ៉ាងទៀត បើលោកឈ្នះអារីហ្សូណា(មាន១១តំណាង)និងណេវ៉ាដា(៦សម្លេងតំណាង) នោះលោកក៏មិនត្រូវការ ផេនស៊ីនវែនៀដែរ៕
ផែនការរបស់បៃដិនក្នុងការថ្លែងជ័យជម្នះទៅកាន់ប្រជាជាតិនៅយប់ថ្ងៃសុក្រ នាំអោយត្រាំឆ្លើយតបពីសេតវិមានទាំងកំហឹងក្នុងពេលការរាប់សន្លឹកឆ្នោតនៅរដ្ឋសំខាន់ផេនស៊ីលវែនៀ បង្ហាញថាបៃដិននាំមុខ