Home ព័ត៌មានជាតិ នយោបាយ ព្រះ​ករុណ ព្រ...

ព្រះ​ករុណ ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ស្តេច​ទាំង​ទ្វេ​នឹង​យាង​និវត្តន៍​មកដល់​មាតុប្រទេស​វិញ​នា​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​តម សីហមុនី ព្រះមហា ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ស្តេច​ទាំង​ទ្វេ​នឹង​ស្តេចយាង​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ​នា​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះបន្ទាប់ពី​បាន​គង់ប្រថាប់​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​និង​ព្យាបាល​ព្រះរោគ​នៅ​សាធារណរដ្ឋ​ប្រជា មានិត​ចិន​មួយរយៈ​រួចមក​។

 

​គួរ​រលឹក​ថា​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​ទាំង​ទ្វេ​បាន​យាង​ទៅកាន់​រដ្ឋធានី​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជសុខភាព​តប​តាម​ការយាង​ពី​សំណាក​ក្រុម​គ្រូ ពេទ្យ​ចិន​កាលពី​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular