Home កីឡា Serie A ចុង​ស...

Serie A ចុង​សប្តាហ៍ : ថ្ងៃ​សៅរ៍​មាន​៣​គូ​មធ្យម ងំ​ថ្ងៃអាទិត្យ​មាន​សុទ្ធតែ​គូ​ល្អ​!

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អ៊ីតាលី ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​អ៊ីតាលី​ក្របខ័ណ្ឌ Serie A ចុង​សប្តាហ៍​នេះ ឈាន​ចូល​ជុំ​ទី ៧ ហើយ​ក្រុម​នាំមុខ​កំពូល​តារាង​គឺ AC Milan​។​

​ដោយហេតុ​ថា​ថ្ងៃ​សៅរ៍​នេះ​មាន ៣ គូ សុទ្ធសឹង​ជា​ក្រុម​មធ្យមៗ យើង​នឹង​លើកយក​វិភាគ​មួយគូ ដែល​លេង​នៅ​ថ្ងៃអាទិត្យ គឺ​ជំនួប​រវាង Lazio និង Juventus​។

​អំឡុង​រយៈពេល ៧ ថ្ងៃ​មកនេះ Juventus យកឈ្នះ​ងាយៗ​លើ Spezia (១-៤) និង Ferencvaros (១-៤) ហើយ​ថ្ងៃអាទិត្យ​នឹង​ធ្វើដំណើរ​ទៅ​កីឡដ្ឋាន Olimpico របស់ Lazio ទាំង​អារម្មណ៍​ស្រស់​ស្រាយ​។ ការវិលត្រឡប់​របស់​រ៉ូ​ណាល់ដូ​ចូល​ក្នុងក្រុម​វិញ​គឺ​មាន​អត្ថន័យ​ធំធេង​ណាស់ ហើយ​ឥឡូវ​ក្រុម​សេះបង្កង់​ចង់​បន្ថយ​គម្លាត ៤ ពិន្ទុ ដែល​វ៉ា​ដោយ​ក្រុម​កំពូល​តារាង AC Milan​។​

​លោក អង់​ដ្រេ ព័​រឡូ រង​ការរិះគន់​ចំពោះ​កង្វះ​នៃ​ការលេង​ស្មើ​ជើង​នៅ​ដើមរដូវ​កាល ដោយ​របូត​ពិន្ទុ​ដ៏​សំខាន់​ជាមួយ​ក្រុម Verona (១-១) និង​ចាញ់ Barcelona ២-០ ក្នុង Champions League​។ Juventus ចង់បង្ហាញ​ភាពខ្លាំង ដូចដែល​យើង​ធ្លាប់​ឃើញ​កន្លងមក ហើយ​មើលទៅ Lazio ទំនង​ជួប​បញ្ហា​ពេល​មាន​វត្តមាន​របស់​រ៉ូ​ណាល់​ដូ ត្បិត​លេង​ក្នុង​ទឹកដី​រឹង​ខ្លាំង​ក៏ដោយ​។

Lazio បើក​រដូវ​កាល​ក៏​លេង​ឡើង​ចុះ​ដូច​សេះបង្កង់​ដែរ ដោយ​ប្រកួត​ចុងក្រោយ គឺ​តាម​ស្មើ ១-១ ជាមួយ Zenit នៅ​ចុង​ម៉ោង​ទាំង​វេទនា​។ ពួកគេ​បាន​ផ្តួល Torino ៤-៣ ដោយសារ​២​គ្រាប់​ដ៏​ចម្រូងចម្រាស​នៅ​នាទី​៩០​។ តែ​ទោះ​យ៉ាងណា ពួកគេ​មាន​បញ្ហា​ខ្សែការពារ ដូច្នេះ​អាច​នឹង​ជួប​បញ្ហា​នៅ​ពេល​ប៉ះ​ក្រុម​ការពារ​តំណែង​ជើងឯក​។

​ប្រវត្តិ​ជួបគ្នា​ត្រួសៗ ៖ Juventus ផ្តួល Lazio ២-១ ក្នុងជំនួប​ចុងក្រោយ ដើម្បី​សងសឹក​ចំពោះ​បរាជ័យ ៣-១ ក្នុង Super Cup កាលពី​ខែ​ធ្នូ​។ Lazio ក៏​ឈ្នះ​ចុងក្រោយ ៣-១ នៅ​ខែ​ធ្នូ​ឆ្នាំ ២០១៩ នៅ​ទឹកដី Juventus ដែរ​។ ក្រុម​ទាំង​ពីរ​ស៊ុត​ចូលគ្នា ១៤ គ្រាប់ ក្នុងជំនួប ៤ លើកចុងក្រោយ​។

​ដោយសារ​វត្តមាន​រ៉ូ​ណាល់ដូ​ជំរុញស្មារតី​ក្រុម​ឱ្យ​ឈ្នះ​២​លើកចុងក្រោយ ដូច្នេះ​យើង​នៅ​តែ​ជឿ​ថា Juventus នឹង​ឈ្នះ​ការប្រកួត​នេះ​៕sn

​ការព្យាករណ៍​សម្រាប់ Serie A ៖

​ថ្ងៃ​សៅរ៍​
– 21:00 Cagliari 0-1 Sampdoria
– 00:00 Benevento 0-1 Spezia
– 02:45 Parma 1-2 Fiorentina

​ថ្ងៃអាទិត្យ
– 18:30 Lazio 1-3 Juventus
– 21:00 Atalanta 2-1 Inter Milan
– 21:00 Genoa 0-3 Roma
– 21:00 Torino 1-0 Crotone
– 00:00 Bologna 0-4 Napoli
– 02:45 AC Milan 4-1 Verona

 

 

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...