Home កីឡា Ligue 1 ចុង​ស...

Ligue 1 ចុង​សប្តាហ៍ : PSG, Bordeaux, Monaco, Lyon មានសង្ឃឹម​ឈ្នះ​ខ្ពស់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បារាំង ៖ ការប្រកួត​បាល់ទាត់​លី​ក​កំពូល​បារាំង​ក្របខ័ណ្ឌ Ligue 1 ឈាន​ចូល​សប្តាហ៍​ទី​១០​ហើយ ខណៈ​ក្រុម​កំពូល​តារាង​គឺ PSG​។

– PSG vs Rennes

PSG វិលត្រឡប់​មក​កន្លែង​ដើម​របស់​ពួកគេ​វិញ​ហើយ គឺ​កំពូល​តារាង ជាមួយនឹង​ពិន្ទុសរុប ២១​។ ក្រោយ​ពី​ចាប់ផ្តើម​រដូវ​កាល​លេង​មិន​បាន​ល្អ PSG លេង​៥​ប្រកួត​ចុងក្រោយ​ឈ្នះ​ទាំង​៥​។​

​ក៏​ប៉ុន្តែ​កាលពី​ពាក់កណ្តាល​សប្តាហ៍ ពួក​គេ​លេង​ចាញ់​នៅ​ទឹកដី Leipzig របស់​អាល្លឺម៉ង់ ២-១ ក្នុង CL​។ នេះ​អាច​ចាត់ទុកបាន​ថា​ជា​ការសង​សឹក​ពី​ក្រុម​អាល្លឺម៉ង់​មួយ​នេះ ក្រោយ PSG ទម្លាក់​ពួកគេ​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​រដូវ​កាល​មុន​។

​សប្តាហ៍​មុន PSG ឈ្នះ Nantes ៣-០ យ៉ាង​ងាយ ហើយ​មើលទៅ​ពួកគេ​រឹងមាំ​ដូច​កាល​លើក​ពាន​រដូវ​កាល​មុន​អ៊ីចឹង ពោលគឺ​មើលទៅ​គ្មាន​ក្រុម​ណា​អាច​បំបាក់​ពួកគេ​បានឡើយ​។ បច្ចុប្បន្ន​ពួកគេ​នាំមុខ​កំពូល​តារាង Ligue 1 ត្រឹម ២ ពិន្ទុ លើ​ក្រុម Lille​។​

PSG លេង​នៅក្នុង​ទឹកដី ២ លើកចុងក្រោយ​ឈ្នះ​រហូត និង​ស៊ុត​ចូល ១០ គ្រាប់ របូត​វិញ​តែ​២​គ្រាប់​។

Rennes ឈរ​នៅ​លេខ​៣ មាន​១៨​ពិន្ទុ ហើយ​អាច​នឹង​ចូលរួម​កំពូល​តារាង​ស្មើ​ពិន្ទុ​ជាមួយ PSG ប្រសិន​បើ​យក​ឈ្នះ​ទាំង​ភ្ញាក់ផ្អើល​ណាមួយ​នោះ​។ កាលពី​សប្តាហ៍​មុន ពួកគេ​ផ្តួល Brest ២-១ ក្នុង​ទឹកដី​ខ្លួនឯង ហើយ​ចាញ់​តែ​ម្តង​គត់​ក្នុង ៥ ប្រកួត​ចុងក្រោយ ក៏​ប៉ុន្តែ​ក្រុម​នេះ​ក៏​លេង​ស្មើ​ញឹកញាប់​ណាស់​ដែរ​។

​ក្រុម​ភ្ញៀវ​លេង​បាល់​ល្អ​គួរសម ហើយ​លេង​ក្រៅ​ទឹកដី​ប៉ុន្មាន​លើកចុងក្រោយ​មិន​ដែល​ចាញ់ ដោយ​រកបាន ៨ ពិន្ទុ ពី​ពិន្ទុ​ដែល​អាច​រក​បាន​សរុប​១២​។

​ប្រវត្តិ​ជួបគ្នា​ត្រួសៗ ៖ PSG ឈ្នះ ៤-១ ពេល​ជួប Rennes លើកចុងក្រោយ​។ Rennes ធ្លាប់​ឈ្នះ​នៅ​ទឹកដី​របស់ PSG ទាំង​ភ្ញាក់ផ្អើល​ម្តង​ក្នុង​ឆ្នាំ ២០១៨​។ ជួបគ្នា​៣​លើកចុងក្រោយ ក្រុម​ទាំង​ពីរ​ស៊ុត​ចូល​គ្នា​រហូត​។

​ដោយហេតុ​ថា PSG កំពុង​ឡើង​ជើង​ខ្លាំង​នៅក្នុង​លី​ក មានប្រៀប​ក្នុង​ទឹកដី និង​មាន​ប្រវត្តិ​ល្អ​ជាមួយ Rennes ដូច្នេះ​ពួកគេ​អាច​នឹង​ឈ្នះ​បន្ត​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ​៕sn

​ការព្យាករណ៍ Ligue 1 ៖

​ថ្ងៃ​សៅរ៍
– 23:00 Bordeaux 2-0 Montpellier
– 03:00 PSG 2-1 Rennes

​ថ្ងៃអាទិត្យ
– 19:00 Brest 2-3 Lille
– 21:00 Lens 2-1 Reims
– 21:00 Lorient 0-0 Nantes
– 21:00 Nimes 2-0 Angers
– 21:00 Metz 1-2 Dijon
– 23:00 Nice 0-1 Monaco
– 03:00 Lyon 4-1 Saint-Etienne

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...

អ្នក​វិជ្ជមាន​កូ​វីដ ១៩ ត...

ដោយ​:​តារា​រិ​ទ្ធ​/​ភ្នំព...