Home ព័ត៌មានជាតិ សង្គម អាវ​ភ្លៀង​ដែល...

អាវ​ភ្លៀង​ដែលជា​អំណោយ​សម្តេច​តេ​ជោ​ត្រូវបាន​យកទៅ​ចែកជូន​ដល់​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ពិសេស​និង​កងរាជអាវុធហត្ថ​

​ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​នាំយក​អាវ​ភ្លៀង​ចែកជូន​ដល់​កងទ័ព នៅក្នុង​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ពិសេស និង​កងរាជអាវុធហត្ថ ដែល​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅក្នុង​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ បាន​មានប្រសាសន៍ថា អាវ​ភ្លៀង​ទាំងនេះ គឺ​សម្រាប់​ផ្តល់ជូន​ដល់ទី​បញ្ជាការ​សឹក​រង​ខេត្ត ដើម្បី​ការចែកជូន​បន្តទៅ​តាម​អង្គភាព​ចំណុះ​ឲ្យ​យោធភូមិភាគ​ពិសេស​ខេត្ត ដែល​នេះ​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រិ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ​បាន​ចំណាយ​ថវិកា​ផ្ទាល់​របស់​សម្តេច ទិញ​យកមក​ចែកជូន​ដល់​កងទ័ព​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា ការចែក​អាវ​ភ្លៀង​នៅពេលនេះ គឺជា​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​តែងតែបាន​គិតគូ​ដល់​សុខទុក្ខ​របស់​កង​ទ​ព័​ជានិច្ច​បើទោះជា​នៅ​គ្រប់​កាលៈទេសៈ ទាំង​នៅ​សមរភូមិ​មុខ ក៏ដូចជា​នៅក្នុង​យោធភូមិភាគ​ពិសេស ដែលជា​រៀងរាល់ឆ្នាំ សម្តេច​តែងតែ​ចែក​អំណោយ​ជា​អាវ​ចំនួន​២​លើក ដល់​កង​ទ​ព័ លើក​ទី​១​ចែក​អាវ​ភ្លៀង និង​លើក​ទី​២​ចែក​អាវ​រងារ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...