Home ព័ត៌មានជាតិ សេដ្ឋកិច្ច ខ្យល់​ក្តៅ​និ...

ខ្យល់​ក្តៅ​និង​ខ្យល់​ត្រជាក់​ជួបគ្នា​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​យប់​នេះ​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ចាប់ពី​ព្រលប់​ថ្ងៃនេះ​(៧​វិច្ឆិកា​) រហូតដល់​ពាក់កណ្តាល​អធ្រាត្រ​នឹង មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ស្ទើរ​ពាក់កណ្តាល​ប្រទេស​កម្ពុជា គឺ​ចាប់ពី​ខេត្តកំពង់ធំ​ចុះមក​ភាគខាងត្បូង ដោយសារ​ការជួបគ្នារ​វាង​ម៉ាស់​ខ្យល់​ក្តៅ​និង​ម៉ាស់​ខ្យល់​ត្រជាក់​(LOW )​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រ​សួ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​បញ្ជាក់ថា ភ្លៀងរលឹម​បែប​ជា​ប្រព័ន្ធ​នេះ នឹង​ចាប់ផ្តើម​កើតមាន​តាំងពី​ពេល​ព្រលប់​ថ្ងៃទី​៧​ខែ​វិ​ចិ្ឆ​កា រហូតដល់​ទៀបភ្លឺ​ថ្ងៃទី​៨ ខែវិច្ឆិកា ដោយមាន​ភ្លៀង​ធ្លាក់​ច្រើន​លើ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដូចជា​ខេត្ត​ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កែប កំពត ព្រះសីហនុ ពោលគឺ​ចាប់ពី​ត្រឹម​ខេត្តកំពង់ធំ​ចុះក្រោម​(​ត្បូង​)​។​

​លោក ចាន់ យុ​ត្ថា និយាយ​ឱ្យដឹង​ផងដែរ​ថា ព្យុះ​ទី​១៩ បាន​រលាយ​អស់​បាត់​អស់ហើយ ឯ​ព្យុះ​ទី​២០​ក៏បាន​ថមថយ​ឥទ្ធិពល​ដែរ នៅពេល​ដើរចូល​មកដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​តាម​ការ​ព្យាករ​វា​នឹង​រលាយ​នៅ​ខាងក្រោម​ក្បែរ​កោះ​ហៃណាំ​។ បន្ទាប់ពី​ព្យុះ​ទី​២០ រលាយ​ព្យុះ​ទី​២១ អាច​នឹង​កើតមាន​បន្ត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ពេលនេះ​វា​ស្ថិតក្នុង​កម្រិត​ជា​សម្ពាធ​ទាប​សកម្ម​( Active Low) នៅលើ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​៕ ល​/srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...