Home កម្សាន្ត ​​មិនធម្មតា ត...

​​មិនធម្មតា តន់ ច័ន្ទ​សី​ម៉ា ចេញ​បទ​នៅ​ក្រុមហ៊ុន​ថៃ​ជា​លើកដំបូង​ហើយ

ដោយ: បញ្ញាសាស្ដ្រ / ​ភ្នំពេញ: Galaxy Navatra Thailand ដែលជា​ផលិតកម្ម​ថ្មីស្រឡាង​មួយ​នៅ​ប្រទេស​ថៃ ដែល​បានប្រកាស​សហការ​វិនិយោគ​លើ​វិស័យ​ចម្រៀង​រួមគ្នា​ជាមួយ Galaxy Navatra របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា គ្រោង​បញ្ចេញ​អាល់​ប៊ុល​ថ្មី​ដំបូង​របស់ខ្លួន​នា​ឆាប់ៗ​ខាងមុខ​នេះហើយ តន់ ចន្ទ​សី​ម៉ា ដែលជា​គ្រាប់ពេជ្រ​របស់​ផលិតកម្ម នឹង​ក្លាយជា​តារាចម្រៀង​ទី​១ ចេញ​ច្រៀង​ជា​ភាសា​ថៃ​មុនគេ​។​

​លោក យឹម តា​ស្រង់ អ្នកចាត់ការ​ទូទៅ​រប​ស់​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹង​បន្ទាប់ពី​ភាគី​ថៃ​ធ្វើ​compeign លើ​បទ​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «​ចូល​ដណ្ដឹង​បង​ទៅ​» ដែល​ច្រៀង​រួមគ្នា​ដោយ​តារាចម្រៀង​ខ្មែរ តន់ ចន្ទ​សី​ម៉ា និង​តារាចម្រៀង​ប្រុស​ថៃ​ម្នាក់​កាលពីពេល​ថ្មីៗ​កន្លង​ទៅនោះ ឃើញថា​ទទួលបាន​ការគាំទ្រ​យ៉ាង​កក្រើក​នៅ​ថៃ ដូចនេះ​ទើប​ផលិតកម្ម​នឹងធ្វើ​បទ​ចម្រៀង​ឲ្យ​តន់ ច័ន្ទ​សី​ម៉ា​ច្រៀង​ជា​ផ្លូវការ​នាពេលនេះ​មុនគេ​។​

​​លោក យឹម តា​ស្រង់ លើកឡើងថា​អាល់​ប៊ុ​ម​ថ្មី​ដំបូង របស់​តន់ ចន្ទ​សី​ម៉ា នោះ​មានការ​ចូលរួម​ពី​ក្រុម​ភ្លេង​ជន​ជាត​ថៃ​៤​រូប ចូលរួម​ប្រគំ​ភ្លេង ។ ក្នុងនោះ​ផងដែរ បទ​ចម្រៀង​ល្បី​ដែល​សុទ្ធតែជា original song របស់​ផលិតកម្ម​Galaxy Navatra នឹងត្រូវ​ប្រែ​សម្រួល​ជា​ភាសា​ថៃ ព្រមទាំង​មានការ​ផលិត​ថ្មីៗ​ជាច្រើន​ទៀតផង​ដែរ​។​

​​លោក លោក យឹម តា​ស្រង់ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជា​ជំហាន​ដំបូង​នេះ​យើង​សម្រេច​តែ តន់ ចន្ទ​សី​ម៉ា ម្នា​ក់សិន ហើយ​បន្ទាប់មក​ខាង​ផលិតកម្ម​នឹង​បញ្ជូន​តារាចម្រៀង​ជា​បន្តបន្ទាប់​ទៀត​ច្រៀង​។​

​​អ្នកនិពន្ធ​ដែលមាន​ប្រវត្តិ​ចូល​ជ្រក​ក្រោម​ផលិតកម្ម​មួយណា​ធ្វើ​ឲ្យ​ល្បី​ផលិតកម្ម​នោះ​ល្បី មិនបាន​ទម្លាយ​ប្រាប់​ចំនួន​បទ​ចម្រៀង នៃ​អាល់​ប៊ុ​ម ជា​ភាសា​ថៃ​លើកដំបូង របស់​តន់ ច័ន្ទ​សី​ម៉ា ឡើយ ប៉ុន្តែ​លោក​បែរជា ប្រាប់ថា បច្ចុប្បន្ន តន់ ច័ន្ទ​សី​ម៉ា ក្រៅ​តែ​មមាញឹក​លើ​ការផលិត​បទ​ចម្រៀង​ថ្មី​ជាច្រើន​បទ​ទាំង​បទ​ខ្មែរ​នឹង​បទ​ថៃ​នោះ តារាចម្រៀង​ស្រី​មាឌ​ល្អិត​សំឡេង​លះ​រូបនេះ ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​រៀន​ភាសា​ថៃ និង​ភាសា​អង់គ្លេស​ជាខ្លាំង ដើម្បី​សម្រុក​តាម​ផែនការ​របស់​ក្រុមហ៊ុន៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...