Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្ចាស់​ម...

នារី​ម្ចាស់​ម៉ូតូ​ចាប់ចោរ​កាច់ ក ម៉ូតូ​ប្រគល់​ឲ្យ​សមត្ថកិច្ច​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​:នារី​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​បាន​ដេញចាប់បាន​ជនសង្ស័យ​កាច់ ក ម៉ូតូ​បានសម្រេច​ហើយ​ជិះ​បម្រុង​គេចខ្លួន​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​ធ្វើការ​សាកសួរ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០ នាទី​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែវិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅ​ត្រង់ចំណុច​ផ្ទះជួល​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ​ឃួន ខុម អាយុ​២៤​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់នៅ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ចំណែក​នារី​រងគ្រោះ​ឈ្មោះ​ផាន់ គ្រី អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​លក់​ផលិតផល​តាម​អន​ឡាញ ស្នាក់នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​។​

​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី​ឆ្នាំ 2017 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្ដាល 1U-5100 ចេញពី​កន្លែងធ្វើការ​បំណង​មកលេង​ផ្ទះជួល​របស់​ប្អូនស្រី​ដែល​នៅ​កន្លែងកើតហេតុ​។ ពេលមកដល់​បន្ទប់​ជួល​របស់​ប្អូនស្រី​រូបនាង​ក៏បាន​ទុក​ម៉ូតូ​និង​ចាក់សោរ​ត្រឹមត្រូវ​នៅមុខ​បន្ទប់​ហើយ​ចូលទៅ​សម្រាក​ខាងក្នុង​។​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​សំឡេង​ម៉ូតូ​របស់ខ្លួន​ឆេះ នាង​ចេញមក​បើកទ្វារ​មើល​ជនសង្ស័យ​ឡើង​ជិះ​ម៉ូតូ​បំណង​គេចខ្លួន​តែដោយសារ​តែ​នាង​ស្រែក​ផ្អើលឆោឡោ​និង​ដេញតាម​ពីក្រោយ​ហើយ​ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ទៅ​ប៉ះ​ជាមួយ​ក្មេង​ម្នា​ក់ដួល ទើប​នាង​ចាប់​ជនសង្ស័យ​បាន​ភ្លាម​។ ហើយ​ត្រូវ​អ្នក​នៅ​បន្ទប់​ជួល​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​មក​យក​ជនសង្ស័យ​យកមក​សាកសួរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...