Home ព័ត៌មានជាតិ សង្គម ​រដ្ឋបាល​រាជធ...

​រដ្ឋបាល​រាជធានី​បន្ត​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ម៉ូតូ​កង់​បី​

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ កាលពី​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្តើម​បើក​យុទ្ធនាការ​ជាថ្មី​ម្តងទៀត ដោយ​ប្រើប្រាស់​មធ្យោបាយ​ឧ​ឃោស​ន​ស័ព្ទ​តាមរយៈ​ម៉ូតូ​កង់​បី​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា​បង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​តាម​បណ្តា​ខណ្ឌ​ទាំង​១៤​និង​សង្កាត់​១០៥​របស់​រាជធានី​ភ្នំពេញ។​

ពិធី​បើក​យុទ្ធនាការ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ផ្នែក​សុខភាព​សាធារណៈ​(​សេវា​សង្គម​)​និង តំណាង​អង្គការ​យូ​នី​សេ​ហ្វ និង​ប្រជាពលរដ្ឋ អាជីវករ អ្នករត់​ម៉ូតូ​កង់ មន្ត្រី​រា​ជក​ការ នៅ​បរិវេណ​មុខ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​តាម​របាយការណ៍ លោក នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​នេះ​ធ្វើឡើង​ចំនួន​២​។​លើក​ទី​១​ថ្ងៃនេះ​យើង​ជួបជុំគ្នា​ចំនួន​៥​ខណ្ឌ​។ លើក​ទី​២​ធ្វើ គ្រប់​ខណ្ឌ​និង​គ្រប់​សង្កាត់​ទាំងអស់ ដើម្បី​បន្ត​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង ឲ្យ​ប្រជាជន​ចូលរួម​ទប់ស្កាត់​ការរីក​រាល់ដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ​បន្តទៀត​ព្រោះថា​កូ​វីដ​មិនទាន់​ឃ្លាត់​ទៅណា​ឆ្ងាយ​ពី​យើងទាំងអស់គ្នា​ទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular