Home ព័ត៌មានជាតិ សន្តិសុខ ​កំពុង​សាកសួរ...

​កំពុង​សាកសួរ​ជនសង្ស័យ​ប្រាំមួយ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ដោយៈ​ស​រិ​ទ្ធ​/ភ្នំពេញៈមនុស្ស​ប្រាំមួយ​នាក់​ជា​មុខសញ្ញា​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំបូល​បញ្ជូនមក​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៧​ខែវិច្ឆិកា ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​ជនសង្ស័យ​បាន​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​កំបូល​សហការ​ជាមួយ​អាវុធហត្ថ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ស្ថិតនៅ​ភូមិ ក្រាំង​ម្កាក់ ឃុំ ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

​ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​គ្រឿងញៀន​ក្រាម​ស​ថ្លា​ចំនួន​១៦​កញ្ចប់ (៦​កញ្ចប់​ធំ និង​១០​កញ្ចប់​តូច​), ម៉ាស៊ីន​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០២, អាវុធខ្លី​មួយ​ដើម​ម៉ាក K59 មាន​គ្រាប់​ចំនួន ៨​គ្រាប់​, និង​សម្ភារ​មួយចំនួន​៕

វត្ថុតាងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់ដែលដកហូតបាន

ជនសង្ស័យ​ប្រាំមួយ​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...