ដោយៈជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងថា តម្លៃស្រូវសើមនៅពេលនេះគឺមានតម្លៃប្រមាណជា ១.១០០ រៀល/គីឡូក្រាម។
លោករដ្ឋមន្ត្រីបានអះអាងថា “ ខ្ញូំសូមចូលរួមអបអរសាទរ ចំពោះការចាប់ផ្តើមប្រមួលផលស្រូវ ប្រភេទផ្ការំដួលជាបន្តបន្ទាប់ របស់កសិករ នៅក្រុងសំរោង ដោយទទួលបានតំលៃលក់ស្រូវសើម តំលៃ ១១០០ រៀល/គីឡូក្រាម” ។ នេះគឺជាតម្លៃស្រូវដែលកសិករអាចលក់បាននៅក្រុងសំរោង ខេត្តឧត្តមមានជ័យ ប៉ុន្តែនៅឃុំ រស្មី ស្រុករវៀង ខេត្តព្រះវិហា ឯណោះវិញ ក៏មានតម្លៃដូចគ្នា នេះផងដែរ ។
លោកបានបញ្ជាក់ថា “ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាកសិករនៅក្នុងឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលស្រូវស្រាល និងស្រូវកណ្តាលពិសេស ស្រូវក្រអូបផ្ការំដួលចាប់ផ្តើមទុំជាបណ្តើរៗហើយ។ គិតត្រឹមថ្ងៃទី៦ខែវិឆ្ឆិកាឆ្នាំ២០២០ នេះ តម្លៃស្រូវក្រអូបផ្ការំដូលនៅនឹងស្រែ កសិករលក់បានតម្លៃ ១១០០៛/គ.ក្រ” ៕PC