ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺៈបុរសម្នាក់ត្រូវឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៥៨របស់ចៅក្រមស៊ើបសួរ លោក ហង់ ស៊ីថា ពីបទមានតម្រុយពិរុទ្ធភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សយ សុះ អាយុ៤០ឆ្នាំ រស់នៅភូមិទឹកលងទី១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕