Home ព័ត៌មានជាតិ សន្តិសុខ ប៉េអឹម​ភ្នំពេ...

ប៉េអឹម​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ ៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ដោយៈ ណូ​រ៉ា / ភ្នំពេញៈ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បង្ហាញមុខ​ជនសង្ស័យ ៦​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ក្រោយពី​កម្លាំង​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​កំបូល បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ស្រុក​អង្គស្នួល ឃាត់ខ្លួន​ជាក់ស្ដែង នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី ថ្ងៃទី​៦ វិច្ឆិកា កន្លងទៅ ។​

​មន្ត្រី​អាវុធហត្ថ បានឱ្យដឹងថា តាម​ការចង្អុលបង្ហាញ​ពី ជនសង្ស័យ ឈ្មោះ ឌឹ​ម សុខ​ឡា និង​ដោយមាន​ការសម្របសម្រួល​ពី លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​កំបូល បាន​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ ស្រុក​អង្គស្នួល បាន​ឃាត់​ខ្លូន​ជាក់ស្ដែង ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ៥ នាក់​បន្ថែមទៀត នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី ថ្ងៃទី​៦ វិច្ឆិកា ។​

​ក្នុងការ​បង្ក្រាប​នេះ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង​គ្រឿងញៀន ក្រាម​ស​ថ្លា​ចំនួន​១៦ កញ្ចប់ (៦​កញ្ចប់​ធំ និង ១០ កញ្ចប់​តូច​), ម៉ាស៊ីន​សម្រាប់​ថ្លឹង គ្រឿងញៀន ចំនួន​២ , អាវុធខ្លី ១​ដើម ម៉ាក K59 មាន​គ្រាប់​ចំនួន ៨ គ្រាប់ និង​សម្ភារ សម្រាប់​សេព មួយចំនួនទៀត​។​

​មន្ត្រី​ដដែល បាន​បន្តថាៈ ជនសង្ស័យ​ទាំង ៦ នាក់ រួមមានៈ ១-​ឈ្មោះ ឌឹ​ម សុខ​ឡា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល​, ២-​ឈ្មោះ យុន ហំ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ពីរ​នាក់​នេះ មានមុខ​របរ មិន​ពិតប្រាកដ (​ជួញដូរ និង​ចែក ចាយ​គ្រឿងញៀន​) , ៣-​ឈ្មោះ ខាន់ បារាំង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់ (​មាន​សារធាតុ​ញៀន​) , ៤-​ឈ្មោះ មាស ចិន្តា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) , ៥-​ឈ្មោះ សុខ នី ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ចែកចាយ​គ្រឿងញៀន​) និង​៦-​ឈ្មោះ ថុល សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ ១៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ពាក់ព័ន្ធ​គ្រឿងញៀន​) ទាំង ៥​នាក់​នេះ ស្នាក់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៦ នាក់ ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿង ញៀន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ផ្តន្ទាទោស តាម​នីតិវិធី​ច្បាប់ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...