Home ព័ត៌មានអន្តរជាតិ សមុទ្រ​ចិន​ខា...

សមុទ្រ​ចិន​ខាងត្បូង ៖ មាន​ការបារម្ភ​ថា​អាច​នឹង “​ផ្ទុះ​ជម្លោះ​ពិតប្រាកដ​” បើបៃដិន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ មាន​ការបារម្ភ​ថា​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​អាច​នឹង​កាន់តែ​អាក្រក់ ប្រសិន​បើ​លោក ចូ បៃ​ដិន ឈ្នះ​ឆ្នោត​នៅ​សហរដ្ឋ​អាម៉េរិក​។​

​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ប្រធានបទ​នៃ​ការបារម្ភ​អំពី​ជម្លោះ​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​នៅពេល​ដែល​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត​ព្យាយាម​បញ្ឈប់​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​។ ​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បញ្ជូន​នាវា​របស់​អាម៉េរិក​ចូលទៅ​ដែនទឹក​ដែលមាន​ជម្លោះ​នេះ​ក្នុង​គោលបំណង​រារាំង​កងកម្លាំង​របស់​ចិន​ប៉េកាំង ដោយ​ក្រុម​អ្នកជំនាញ​ព្រមាន​ថា​បញ្ហា​នេះ​អាច​នាំឱ្យ​​មាន​ជម្លោះ​ដោយ​ចៃដន្យ​។ ខណៈ​លទ្ធផល​បោះឆ្នោត​នៅ​អាម៉េរិក​នៅ​មិនទាន់​ដឹង​នៅឡើយ សកម្មភាព​របស់​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​អាច​ក្លាយ​ជា​ទំនួល​ខុស​ត្រូវ​របស់​លោកចូ បៃ​ដិន ក្នុងពេល​​ឆាប់ៗ​។

​កាសែត​ញូវយ៉ក​ថែមស៍​បាន​រាយការណ៍​កាលពី​ខែ​មុន​ថា​មាន​ហានិភ័យ​នៃ​ការកើនឡើង​នូវ​អរិភាព​ដោយសារ​វោហា​សាស្ត្រ​ថ្មីៗ​របស់​ចិន​។ របាយការណ៍​បានសរសេរថា​”​សំឡេង​យោធានិយម​គឺ​ឆ្លុះបញ្ចាំង​​ពី​ភាព​ចូលចិត្ត​សង្គ្រាម​របស់​លោក​ស៊ី​។ ហានិភ័យ​គឺថា​ការឃោសនា​អាច​ប្រែ​ទៅជា​សកម្មភាព​បង្ករឿង​បន្ថែមទៀត​”​។​

“​បំលាស់​ទី​យោធា​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ច្រក​សមុទ្រ​តៃវ៉ាន់​បង្កើន​លទ្ធភាព​នៃ​ការ​ប៉ះទង្គិច​គ្នា​ជាក់ស្តែង ទោះ​មាន​ឬ​គ្មាន​ចេតនា​ក៏ដោយ​”​។​

​លោកបៃ​ដិនបាន​ព្រមាន​រួចហើ​យ​ថា លោក​នឹង​តឹងតែង​ចំពោះ​ចិន ប្រសិន​បើ​លោក​ឈ្នះ​តំណែង​ប្រធានាធិបតី​។​

​លោកស្រី លីហ្ស អ៊ីកូ​ណូមី ជា​សមាជិក​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ហូ​វើ​នៃ​សាកលវិទ្យាល័យ​ស្ទែ​នហ្វត និង ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា “​ខ្ញុំ​គិតថា​ការផ្លាស់ប្តូរ​គោលនយោបាយ​​ទាក់ទង​នឹង​ប្រទេស​ចិន​ដ៏​សំខាន់​បំផុត​នៅក្នុង​រដ្ឋបាល​បាយដិន​អាច​ជា​ការប្តេជ្ញា​ចិត្ត​ជា​ថ្មី​នៃ​ថ្នាក់ដឹកនាំ​អាម៉េរិក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅលើ​ពិភពលោក ដូច្នេះ​ចិន​មិន​អាច​ច្បាម​​យក​និង​ធ្វើ​សមាហរណកម្ម​ប្រព័ន្ធ​អភិបាលកិច្ច​ពិភពលោក​ដើម្បី​ឱ្យ​សម​ទៅនឹង​ផលប្រយោជន៍​តូចចង្អៀត​របស់ខ្លួន​នោះ​ឡើយ​”​។​

​លោកស្រី​ក៏​បាន​និយាយ​ផងដែរ​ថា “​ការពិគ្រោះ​យោបល់​កាន់តែ​ច្រើន​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ចិន​ដែល​ស៊ីចង្វាក់​គ្នា​និង​ថិ​ត​ថេរ​” គឺ​ចាំបាច់​៕ sn

​លោក​បាយដិន​អាច​នឹង​ប្រឈមមុខ​ដោះ​ស្រាយ​ការផ្ទុះ​ជម្លោះ​ជាក់ស្តែង​នៅ​សមុទ្រ​ចិន​ខាងត្បូង បើ​គាត់​ឈ្នះឆ្នោត

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular