Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​និង​រថយ...

ម៉ូតូ​និង​រថយន្តបុក​គ្នា​បណ្តាលឱ្យ​បុរស​២​នាក់​រងរបួស​

 

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​មួយ ដែល​បណ្តាលឱ្យ​បុរស​២​នាក់​បាន​រងរបួស​បាន​កើតឡើង​នៅ វេលា​ម៉ោង ៩​និង​២១ នាទី ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​០១ គីឡូម៉ែត្រ​១២៦/១២៧ ស្ថិត​ក្នុងភូមិ បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​រថយន្ដ​ជួប​គ្រោះថ្នាក់ ម៉ាក SCANIA ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ផ្លាកលេខ ស្វាយរៀង​-៣A-១៨២៨ បើកបរ​ដោយ​ឈ្មោះ ឆាយ ចំ​រ៉ុង ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ ប្រសូត្រ​ទី​១ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ពី​លិចទៅ​កើត អ្នកបើកបរ​គ្មាន​របួស រថយន្ដ​ខូចខាត​តិចតួច​។​
​ចំណែក​ម៉ូតូ​ម៉ាក ហុងដា​សេ ១២៥ ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​-១CJ-២១៥៦ បើកបរ​ដោយ​ឈ្មោះ ពន្លឺ រស្មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​រការ ឃុំ​រការ ស្រុក​ពារ​រាំង ខេត្តព្រៃវែង បើកបរ​ពី​ជើង​ទៅ​ត្បូង ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​រងរបួស​ស្រាល និង​អ្នករួមដំណើរ​ឈ្មោះ ជា ជំនិត ភេទ​ប្រុស អាយុ​១៦ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ឯ​ម៉ូតូ​រង​ការខូចខាត​តិចតួច​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...