Home ព័ត៌មានជាតិ នយោបាយ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ស្តេចយាង​មាតុភូមិនិវត្តន៍​ពី​ចិន​​វិញ​ហើយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​ទាំង​ទ្វេ​ស្តេចយាង​មាតុភូមិនិវត្តន៍​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មកកាន់​កម្ពុជា​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​៦ ខែតុលា​ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ចាកចេញ​ទៅកាន់រ​ដ្ឋ​ធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ស្តេច​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...