Home ព័ត៌មានជាតិ សន្តិសុខ ​ឃាត់ខ្លួន​បុ...

​ឃាត់ខ្លួន​បុរស​ម្នាក់ តាម​ដីកា​តុលាការ និង​ម្នាក់ទៀត ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​

​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ កម្លាំង​នគរបាល ស្រុក​រមាសហែក កាលពី​វេលា​ម៉ោង ១ និង​១០​នាទី រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អនុវត្តន៍​ដីកា​បង្គាប់ ឲ្យ​ចាប់ខ្លួន លេខ​៨២​បគ​.​ចខ​/១៧ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧ លើ​ជន​ត្រូវ​ចោទ ឈ្មោះ ពូក តុលា (​ហៅ តុលា​) ភេទ​ប្រុស នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ពីបទ​ជួញដូរ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន រួច​ធ្វើតេស្ត​ទឹក​ម៉ូត ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន (+) ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថាៈ នៅពេល​សមត្ថកិច្ច បាន​សាកសួរ​នោះ ជនសង្ស័យ ឈ្មោះ ពួក តុលា បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ដែល​ខ្លួន​ប្រើប្រាស់ គឺ​បាន​ទិញ​ពី​ឈ្មោះ ចាន់ លី រស់នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាសហែក​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថាៈ ដោយមាន​ការអនុញ្ញាត ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តស្វាយរៀង តាម​លេខ​ទូរ​ស័​ព្ឌ 0979 81 22 55 នៅវេលា​ម៉ោង ៤​និង ៤០ នាទី​រសៀល ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ឆែកឆេរ លំនៅដ្ឋាន​ឈ្មោះ ចាន់ លី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​វត្ត ឃុំ​ត្រស់
​ដោយបាន​ដកហូត​វត្ថុតាង មួយចំនួន មានដូចជា ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន ចំនួន ៦៦ កញ្ចប់ (​ធំ​២​កញ្ចប់​) ទូរ​សព្ទ​ដៃ ១ គ្រឿង ម៉ាក VIVO ពណ៌​ខ្មៅ ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1E-8530 ដែក​អក្សរ T ១ និង​សម្ភារ​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួន ហើយ​សមត្ថកិច្ច ក៏បាន​នាំខ្លួន​ជនសង្ស័យ​ម្នាក់នេះ មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក​រមាសហែក ដើម្បី​សាកសួរ និង​ធ្វើតេស្ត​ទឹក​ម៉ូត ស្វែងរក​សារធាតុ​ញៀន លទ្ធផល​វិជ្ជមាន (+) ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​។​

​បច្ចុប្បន្ន កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​កសាង​សំណុំរឿង តាម​នីតិវិធី និង​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត រួចហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...