Home ព័ត៌មានជាតិ អប់រំ ក្រសួង​អប់រំ ...

ក្រសួង​អប់រំ ឲ្យ​អាណាព្យាបាល​សិស្ស​ប្រមាណ​៩០០​នាក់ ដែល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ផ្អាក​បញ្ជូន​កូនចៅ​ទៅ​សាលា​សិន​

ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីណែនាំ​ថ្មី​មួយទៀត​ដែល​តម្រូវ​ឲ្យ​មាតាបិតា និង​អាណាព្យាបាល​ប្រមាណ ៩០០​នាក់ ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​គណៈប្រតិភូ​ហុង​គ្រី ផ្អាក​បញ្ជូន​កូនចៅ​ទៅ​គ្រឹះស្ថានសិក្សា ជា​បណ្ដោះអាសន្ន​សិន​រយៈពេល ១៤​ថ្ងៃ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន​។​
​ ​ក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ បានធ្វើ​ការណែនាំ​ដូចខាងក្រោម​៖​ផ្អាក​បញ្ជូន​កូនចៅ​មកកាន់​គ្រឹះស្ថានសិក្សា​ជា​បណ្ដោះអាសន្ន​ចំនួន ១៤​ថ្ងៃ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀងៗ​ខ្លួន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រមទាំង​ត្រូវ​ផ្ដល់ព័ត៌មាន​ទៅកាន់​គ្រឹះស្ថានសិក្សា ដើម្បី​គ្រឹះស្ថានសិក្សា​មាន​វិធាន​ការបន្ត ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន គ្រឹះស្ថានសិក្សា​ត្រូវ​ចាត់វិធានការ តាម​ការណែនាំ​របស់​ក្រសួង ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​បូកសរុប និង​ធ្វើ​បច្ចុប្បន្ន​កម្ម​របាយការណ៍ ព្រមទាំង​ផ្ញើជូន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​ទៀងទាត់​៕srn


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...