Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោៈ...

សម្តេច​តេ​ជោៈ​ថ្ងៃទី​៤​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​គឺ ពុំមាន​សញ្ញា​ណាមួយ​ខុស​ប្រ​ក្រតីទេ​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា​”​ថ្ងៃនេះ​ជា​ថ្ងៃទី​៤​នៃ​ការ​
​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់ខ្ញុំ​និង​ភរិយា​។​ក្នុងការ​រស់នៅ​ដាច់ដោយឡែក​តែ​ក្នុង​បន្ទប់​រយៈពេល​៤​ថ្ងៃ​កន្លងមកនេះ​ទាំង​ខ្ញុំ​និង​ភរិយា​ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់​ពុំមាន​ឃើញ​សញ្ញា​ណាមួយ​ខុស​ប្រក្រតី​ឡើយ​។​គឺមាន​សភាព​ធម្មតា​ដូចពេលមុន​ថ្ងៃទី​៣​វិច្ឆិកា​២០២០​ដដែល​”​។​


​សម្តេច​តេ​ជោ​បាន​សរសេ​បន្ត​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រលប់​ថ្ងៃទី​៧​ខែវិច្ឆិកា​នេះ​ទៀតថា​”
​តែ​ទោះ​យ៉ាងនេះ​ក្តី​ខ្ញុំ​ត្រូវតែ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​និង​ការធ្វើ​តេស្ត​តាម​ការកំណត់​របស់​ផ្នែក​សុខាភិបាល​។​
​ថ្ងៃ​៩​វិច្ឆិកា​២០២០​ខាងមុខ​គ្រូពេទ្យ​នឹង​យក​សំណាក​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២​ដែល​ខ្ញុំ​សង្ឃឹមថានឹង​អវិជ្ជមាន​បន្តទៀត​”​។​

​សម្តេច​បាន​បន្តថា​ឆ្លៀតឱកាស​នេះ​សម្តេច​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ទាំង​ជិត​៩០០​នាក់​ដែល​ជាប់​ពាក់​
​ព័ន្ធ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​និង​ធ្វើតេស្ត​​ឲ្យបាន​ហ្មត់ចត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...