Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ​ហ៊ុនសែន​បញ្ជាក់ថា​មាន​អង្គរក្ស​ខ្មែរ​ម្នាក់​ដែល​ការពារ​ផ្ទាល់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ឆ្លង​កូ​វីដ​១៩

ដោយ​៖​មុនី​រ័ត្ន​/​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​អង្គរក្ស​ខ្មែរ​ការពារ​ផ្ទាល់​រដ្ឋមន្ត្រីការបរទេស ហុង​គ្រី​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កន្លងមក​ឥឡូវនេះ​បានធ្វើ​តេស្ត​រកឃើញវិ​ជ្ជមាននៃ​ការឆ្លង​មេរោគ​កូ​វីដ​១៩​ហើយ ។ នេះ​បើ​យោងតាម​ការបញ្ជាក់របស់សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី ៧ ខែ វិច្ឆិកា​នេះ ។​

​អង្គរក្ស​ម្នាក់​នោះ​មាន​អាយុ​៣១​ឆ្នាំ​ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​ប្រតិភូ​ដែលមាន​អាសយដ្ឋាន​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រូបគេ​ចេញ​រោគសញ្ញា ក្តៅខ្លួន​ដោយមាន​កំដៅ ៣៦.៤ អង្សារ​សេ​,​រមាស់​បំពង់ក​បន្តិច​និង​ក្អក​បន្តិចបន្តួច​គាត់​ពាក់​មាស់​ជាប់​ពេល​រួម​ដំណើរ​ជាមួយ​គណៈប្រតិភូ​ពេលនេះ​គាត់​កំពុង​ធ្វើ​ច​ត្តា​ទ្បី ស័ក​។​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសអំពាវនាវនៅព្រលប់ថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ នេះថាសម្តេច បានទទួលដំណឹងដ៏គួរឱ្យសោកស្តាយមួយថា មានអង្គរក្សម្នាក់ ជាជនជាតិខ្មែរដែលការពារផ្ទាល់គណៈប្រតិភូហុងគ្រីពេលធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជាបានឆ្លងមេរោគ កូវីដ១៩។ សម្តេចបានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់។សម្តេចតេជោបានបញ្ជាក់បន្ថែមថាលទ្ធផលធ្វើតេស្តរបស់អង្គ រក្សរូបនោះបានបង្ហាញនៅថ្ងៃទី០៧ ខែវិច្ឆិកានេះថា រូបគេមានវិជ្ជមានមេរោគកូវីដ១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើការអំពាវនាវចំពោះបងប្អូនទាំងអស់ដែលមានការទាក់ទងផ្ទាល់ជាពិសេសបានចាប់ដៃនឹងទាក់ទងផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីសូមយកចិត្តទុកដាក់អោយមែនទែនទៅលើបញ្ហាការធ្វើចត្តាឡីស័កនិងការប៉ះពាល់ទៅលើអ្នកដទៃ,អ្នកដែលមានការពាក់ព័ន្ធផ្ទាល់នឹងចូលទៅកៀកផ្ទាល់ដូចជាបានមកជួបជុំគ្រួសារទើបដឹងព័ត៌មានក៏ត្រូវតែគ្រប់គ្រងកូនចៅឲ្យបានម៉ត់ចត់ចៀសវាងការចល័តពីកន្លែងមួយទៅកន្លែងមួយដែលធ្វើឲ្យមានបញ្ហាឆ្លងចូលសហគមន៍។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថានេះជាបញ្ហាធ្ងន់ធ្ងរសម្រាប់រាជធានីភ្នំពេញរបស់យើងដែលសម្តេចសុំស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញក៏ដូចជាវិស័យសុខាភិបាល ដែលក្តាប់បានមុខសញ្ញានិងអំពាវនាវចំពោះក្រសួងស្ថាប័នដែលគ្រប់គ្រងមន្ត្រីបុគ្គលិកក៏ដូចជាស្ថាប័នព័ត៌មានទាំងឡាយដែលគ្រប់គ្រងបុគ្គលិកត្រូវយកចិត្តទុកដាក់តាមដានចំពោះអ្នកដែរត្រូវតែធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ ,បើមិនដូច្នោះទេហានិភ័យនឹងមានខ្ពស់បំផុតសម្រាប់ប្រទេសរបស់យើងនៅក្នុងកាលៈទេសៈនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកថានេះជាបញ្ហាដ៏ធំនៅក្នុងវិស័យសុខភាពសាធារណៈរបស់យើងដែលមិនធ្លាប់មានក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះព្រោះ ថាមនុស្សជិត ៩០០ នាក់រួចទៅហើយដែលបានជួបកូនប្រពន្ធនៅតាមផ្ទះមុនមានបញ្ហានេះ ។ ដូច្នេះខ្ញុំសុំស្នើឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ។

តែទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានប្រាកសថាសម្តេចមិនធ្វើការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងស្រុងឬផ្នែកណាមួយនោះទេហើយសម្តេចក៏ មិនរារាំងដំណើររបស់អ្នកដែលមិនមានការពាក់ព័ន្ធដែរ។ប៉ុន្តែសម្តេចស្នើឲ្យអ្នកណាក៏ដោយយកចិត្តទុកដាក់ទៅលើបញ្ហាការការពារសុខភាពនៅក្នុងកាលៈទេសៈដែលយើងមិនទាន់មានភាពច្បាស់លាស់នេះដោយធ្វើការពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាលសូមរួមគ្នាចាប់ផ្ដើមពាក់ម៉ាស់និងធ្វើអនាម័យនៅក្នុងរយៈពេលពីរសប្តាហ៍មុននឹងចេញលទ្ធផលមកបន្ទាប់ពីការធ្វើតេស្តជាបន្តបន្ទាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖នេះជាបញ្ហាធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់យើងខ្លួនសម្តេចក៏ត្រូវតែបន្តនៅក្នុងការធ្វើចត្តាឡីស័កដោយខ្លួនឯងដែរ។សម្តេចបន្តថាអ្វីដែលសំខាន់ខ្ញុំសូមអំពាវនាវឲ្យអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលនិងក្រុមគ្រួសារដែលមានការពាក់ព័ន្ធសូមយកចិត្តទុកដាក់កុំធ្វើការចល័តពីកន្លែងមួយទៅកាន់កន្លែងមួយឲ្យសោះសូមរក្សានូវសុវត្ថិភាពខ្លួនឯងសម្រាប់កូនចៅយើងនៅក្នុងផ្ទះនិងអ្នកដែលនៅជុំវិញខ្លួន។

សម្តេចសង្ឃឹមថាយើងនឹងជំនះបាននូវការលំបាកនៅក្នុងកាលៈទេសៈដែលសភាពការតំរូវឲ្យយើងត្រូវតែចាត់វិធានការចាំបាច់ដោយខានមិនបានទោះបីសម្តេចស្ថិតក្នុងការធ្វើចិត្តាឡីស័កក៏សម្តេចនៅតែបន្តតាមដាននិងបញ្ជាការងារនេះបន្តទៀត។ប៉ុន្តែសម្តេចបានសុំឲ្យមានកិច្ចសហប្រតិបត្តិការពីអ្នកពាក់ព័ន្ធនឹងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមដានសម្រាប់អ្នកដែលធ្វើចត្តាឡីស័កក្នុងករណីដែលមានការចាំបាច់ ។ សម្តេចបានសុំឲ្យសាលារាជធានីភ្នំពេញជួលសណ្ឋាគារណាមួយដើម្បីដាក់សម្រាប់បង ប្អូនដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅក្នុងផ្ទះដើម្បីឲ្យពួកគាត់អាចទៅរស់នៅធ្វើចត្តាឡីស័កនៅទីនោះបានស្រួលហើយរដ្ឋយើងនឹងទទួលបន្ទុកក្នុងការចំណាយទៅលើការជួលសណ្ឋាគារនៅទីនោះ ។ សូមលោក ឃួន ស្រេង ពិភាក្សាជាមួយ លោក ម៉ម ប៊ុនហេង និង លោកស្រី យក់ សម្បត្តិ ដើម្បីជ្រើសរើសយកសណ្ឋាគារណា មួយហើយប្រមូលបងប្អូនរាប់ទាំងអ្នកសារព័ត៌មានទាំងឡាយដែលខ្វះលទ្ធភាពធ្វើចិត្តាឡីស័កដែលថាខ្វះផ្ទះសម្បែងយកទៅធ្វើចិត្តាឡីស័កនៅតាមសណ្ឋាគារសូមចាត់ការជាបន្ទាន់ដោយសារតែផ្នែកសុខាភិបាលមានបញ្ជីឈ្មោះរួចស្រេចទៅហើយដូច្នេះសូមចាត់ការជាបន្ទាន់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...

ជាង​១,៥​លាន​នាក់​ហើយ​ស្លា...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...