ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: គ្រួសារយោធិន៥៩៥គ្រួសារនៅមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រនាភូមិតជោភ្នំ ឆ័ត្រឃុំ/ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់ក្នុងភូមិសាស្ត្រនិងទឹកជំនន់ហូរមកពីប្រទេសថៃ កាលពីថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២០ ទទួលអំណោយលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញជាការរងកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនិងលោកជំំទាវពេជ ច័ន្ទមុនី។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមដោយលោកស្រី កែវ បូរី វង្ស ពិសេន លោកឧកញ៉ាទៀង ថៃ លោកស្រីឧកញ៉ាវណ្ណ លុយ ជាអនុប្រធានគណៈពង្រឹងមណ្ឌល លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត លោកស្រី ភោគ សុភ័ណ្ឌ លោកស្រី សេង សុខុម លោកស្រី ជីប យុទ្ធធារី លោកស្រីឧត្តមសេនីយ៍ តុប សារ៉ន អនុប្រធានយេនែ័រក្រសួងការពារជាតិជាដើម។
លោកឧត្តមសេនីយ៍ អ៊ុត សំអាត នាយមណ្ឌលយោធិនពិការ៣១៧ភ្នំឆ័ត្រ ថ្លែងអំណរគុណអនេកកប្បការចំពោះលោក លោកស្រី ឧកញ៉ា ដែលនាំបានយកចិត្តទុកដាក់នាំមកអំណោយ និងមកសាកសួរសុខទុក្ខដល់យោធិន ដែលជួបលំបាកដោយកូវីត១៩និងគ្រោះទឹកជំនន់។
លោកបានបន្តថា ៖ ផ្តើមចេញពីការយកចិត្តទុកដាក់របស់លោក លោកស្រីនិងសប្បុរសជន មណ្ឌលបានទទួលនូវអំណោយជាបន្តបន្ទាប់មាន ៖ អង្ករ២១,៧៩តោន ត្រីខ៤១,៥កេះ ទឹកត្រី ២៨១ ដប ភួយ១៦ កន្ទេល១៦ មុង១៦ ប្រេងកូឡា ៤៥ដប ថ្នាំប៉ារ៉ា ៤៥បន្ទះ ថ្នាំផ្តាសាយ ៤៥បន្ទះ ប្រេងឆា២៩៨ដប ទឹកបរិសុទ្ធអេរ៉ូទិច ៧៦កេះ ទឹកក្រូច៤៥កេះ អាវយឺត ៥០០អាវ មី ១៦កេះធំនិង៣១៧កេះតូច ថវិកា៧.៧៨០.០០០រៀល ។
ហើយថ្មីៗនេះនអង្គកឋិនទានសាមគ្គីសម្រាប់អង្គាសបច្ចូយកសាងព្រះវិហារវត្តប្រាសាទតេជោភ្នំឆ័ត្រ បានប្រាក់រៀលជាង៩៧,០៩លានរៀល ប្រាក់បាត៤.០៨០បាត ,និង៣០០ដុក្លាសរអា ។ ក្នុងនោះលោកស្រីឧកញ៉ាវណ្ណ លុយ ផ្តល់បច្ច័យ៦០លានរៀល ។
ហើយសម្រាប់ អំណោយថ្ងៃនេះ ត្រូវផ្តល់ជូនយោធិននូវអង្ករ២៥គក្រ មី១កេះ ត្រីខ១យួរ សារុង១ សៀវភៅ២ក្បាល លុយ៥.៥០០រៀល ក្នុង១គ្រួសារៗ ។
លោកស្រីឧកញ៉ា វណ្ណ លុយ ជាអនុប្រធានគណៈពង្រឹងមណ្ឌល លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត លោកស្រីឧត្តមសេនីយ៍ តុប សារ៉ន អនុប្រធានយែនធ័រក្រសួងការពារជាតិ បានពាំនាំសេចក្តីនឹករលឹក សាកសួរសុខ ក៏ដូចរំលែកទុក្ខព្រួយពីលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងលោកស្រី មកជូនបងប្អូនយោធិននិងក្រុមគ្រួសារដែលរងផលប៉ះពាល់ពីការរីករាលដាលនូវជម្ងឺកូវីត១៩ និងគ្រោះទឹកជំនន់ ។
លោកស្រី លោកបានបន្ថែមថា ៖ ទោះយ៉ាងណាក៏ដោយ ទុក្ខលំបាករបស់ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ពិសេសបងប្ងូនយោធិននិងក្រុមគ្រួសារបាននឹងទទួលការយកចិត្តទុកដាក់ បីបាច់ថែរក្សានិងផ្គត់ផ្គង់ជីវភាព សុខភាព ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ពីកាកបាទក្រហមកម្ពុជាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងពីឥស្សរជន សប្បុរសជន ដៃគូអភិវឌ្ឍន៍នានា៕ ល