Home ព័ត៌មានជាតិ សង្គម ស្ដ្រី​ម្នាក់...

ស្ដ្រី​ម្នាក់​ពពោះ​ត្រឹមតែ​៦​ខែ ក៏​សំរាលកូន​

ដោយ​: បាយ័ន / សៀមរាប​: ស្ដ្រី​ម្នាក់​ពពោះ​ត្រឹមតែ​៦​ខែ ក៏​សំរាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី​ខាង​មន្ទីរពេទ្យ​នៅ​ល្ងាច​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​ក្រោយពី​ទទួលដំណឹង​នេះ គឺ​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា បាន​ចុះសួរសុខទុក្ខ​ស្ដ្រី​ឈ្មោះ ហុក សុខ​ជា មាន​អាសយដ្ឋាន​នៅ​ភូមិ​ឈើទាល​គង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប ដោយសារ​ត្រូវ​វះ​យក​ទារក​ក្នុង​ផ្ទៃ​ដែល​ទើប​មាន​អាយុ​៦​ខែ ព្រោះ​ប្អូនស្រី​មាន​ជំងឺ​បេះដូង​តាំងពី​កំណើត ជាហេតុ​មិនអាច​ទុក​ទារក​នេះ​បាន​។

​លោកនាយក​សាខា បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។​

​លោក​ក៏បាន​លើកឡើងថា សូម​អនុវត្តន៍​តាម​វេជ្ជបញ្ជា និង​ការណែនាំ​របស់​គ្រូពេទ្យ និង​សូម​ជូនពរ​ឱ្យ​ឆាប់​បានជា​សះស្បើយ ដើម្បី​វិល​ត្រលប់​ទៅ​លំនៅឋាន​វិញ ប្រកប​របរ​ទ្រ​ទង់​ជីវភាព​ប្រចាំថ្ងៃ​បន្តទៀត​។ លោក​បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌ ដែល​បាន​ផ្ដល់ជូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្តី តែ​អាចជួយ​សម្រាល​ទុក្ខលំបាក​ប្អូន​បាន​មួយកម្រិត និង​បានបង្ហាញ​យ៉ាង​ជាក់ច្បាស់​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត សម​នឹង​ពាក្យស្លោក​ថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​”​។

​អំណោយ​មនុស្សធម៌​បានផ្ដល់​ជូន​មាន​៖ មុ​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​៤ ត្រីខ​១​យួរ មី​១​កេស អង្ក​៣០​គីឡូក្រាម និង​ថវិកា​៨​សែន​រៀល​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...